ទីតាំងណេតស្នុកឃ័រស្ថិតនៅក្នុងទឹកដី សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញកំពុងទទួលភ្ញៀវចូលលេងយ៉ាងរលូន ពលរដ្ឋស្នើរសុំឲ្យលោក នាយប៉ុស្តិ៍ចុះបិទទីតាំងលេងនេះផងទាន! - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

ទីតាំងណេតស្នុកឃ័រស្ថិតនៅក្នុងទឹកដី សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញកំពុងទទួលភ្ញៀវចូលលេងយ៉ាងរលូន ពលរដ្ឋស្នើរសុំឲ្យលោក នាយប៉ុស្តិ៍ចុះបិទទីតាំងលេងនេះផងទាន!

 





ខណ្ឌពេាធិសែនជ័យ ៖ ប្រជាពលរដ្ឋទទូចស្នើរសុំឲ្យអាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ និងអង្គភាពជំនាញពាក់ព័ន្ធចុះបិទទីតាំងណេតស្ថិតនៅក្នុងទឹកដី សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ!

តាមប្រភពប្រជាពលរដ្ធ បានលើកឡើងថា ការបើកដំណើរការទីតាំងណេតស្នុកឃ័រស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការបើកឱ្យលេងល្បែងស៊ីសងណេតស្នុកឃ័រតាមអនឡាញនេះ ត្រូវបានគេមើលឃើញថា ជះឥទ្ធិពលអាក្រក់ដល់សង្គមយ៉ាងធ្ងន់ធ្ងរ ដោយពិនិត្យមើលឃើញពីផលប៉ះពាល់បែបនេះ ទើបថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីថ្នាក់ ក្រោមជាតិ អនុវត្តឱ្យខានតែបានដោយមិនយោគយល់ ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសផ្ដោតទៅលើល្បែងស៊ីសងតាមអនឡាញនេះតែម្ដង ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម និងប្រជាពលរដ្ឋ ព្រោះថា តំបន់ដែលមានល្បែងស៊ីសងតែងតែកើតមានឡើង នូវអំពើ និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរប្លន់ អំពើហិង្សាក្នុងគ្រួសារ។

សូមបញ្ជាក់ផងដែរថា: ល្បែងណេតស្នុកឃ័រតាម Online រាជរដ្ឋាភិបាលពុំមានច្បាប់អនុញ្ញាតិនោះទេ។

ប្រជាពលរដ្ឋស្នើដល់ ឯកឧត្តម  ឃួង ស្រេងអភិបាល នៃគណ:អភិបាល ក្រុងភ្នំពេញ និងស្នងការនគរបាល រាជធានីភ្នំពេញ  ឯកឧត្តមជួន ណារិន្ទបើកការ ស៊ើប អង្កេតនៅតាមតំបន់ទីតាំង និងវាយតម្លៃផលប៉ះពាល់ពីបទល្មើសនិងចាប់អ្នកដែលពាក់ព័ន្ធផលនៃបទល្មើសទាំងនោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់។

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages