(ខេត្តកណ្តាល)សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រត់គេចខ្លួនម្នាក់ករណីគ្រឿងញៀនដែលកើតហេតុនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២៤វេលាម៉ោង១៣.១០នាទីនៅត្រង់ចំណុចភូមិធំឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល។ជនសង្ស័យចំនួន ០២នាក់ ប្រុស (ឃាត់ខ្លួន០១នាក់ គេចខ្លួន០១នាក់)
១- ឈ្មោះ ចាន់ សុភត្រ័ា (ហៅខ្មៅ)ភេទប្រុស អាយុ ៣៤ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)(ធ្លាប់ជាប់ពន្ធនាគារ ៦ខែ ពីបទឆក់ទូរសព្ទ័ ឆ្នាំ២០១៤)
២- ឈ្មោះ រួន ប៊ុនឡី ភេទប្រុស អាយុ ៣៣ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខេត្តកណ្តាល(គេចខ្លួន) វត្ថុតាងចាប់យករួមមាន:
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៩ កញ្ចប់(ធំ០១ តូច០៨)
២/ សម្ភារះប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន
៣/ ទូរសព្ទ័ចំនួន០១គ្រឿង ម៉ាកណូគាចុចពិល ពណ័ត្រួយចេក
៤/ ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់(តូច០៨ ធំ០១)នេះ ជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពី ឈ្មោះ ខ្លា(មិនស្គាល់នាមត្រកូល)( មិនស្គាល់ទីលំនៅ )ភេទប្រុស ជនជាតិ ខ្មែរ អាយុប្រហែល ៤២ឆ្នាំ នៅម្តុំក្រោយវត្តនិរោធិ៍ ខណ្ឌ័ច្បារអំពៅ ០១កញ្ចប់ធំតំលៃ ១៥០០០០រៀល (ដប់ប្រាំម៉ឺនរៀល)យកមកវុិចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត
ក្រោយពីសួរនាំរួច ជនសង្សយ័រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បី ចាត់ការតាមនិតិវិធី ។
No comments:
Post a Comment