រដ្ឋបាលខេត្ត បើកកិច្ចប្រជុំលើកទី៣ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ឆ្នាំង - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្ត បើកកិច្ចប្រជុំលើកទី៣ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ឆ្នាំង

 

កំពង់ឆ្នាំង: ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំង ថ្ងៃ៩រោច ខែបុស្សឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែមករា ឆ្នា២០២២ មានរៀបចំកិច្ចប្រជុំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី និងសមាជិកក្រុមប្រឹក្សា ឃុំ ស្រុក ជាច្រើននាក់។

ឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ដែលរួមមានសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រតនាគារខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយសមាគមទាំងការផ្ដល់នូវធនធាន និងបច្ចេក ទេសក្នុងការកសាងស្ថាប័ន និងពង្រឹងសមត្ថភាពដល់សមាជិកសមាគម សម្រាប់ឆ្នាំកន្លងមកក្នុងការអនុវត្តគម្រោងដឹកនាំសមាគមប្រតិបត្តិសង្គម និងសមាជិករបស់សមាគមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ឆ្នាំង។

ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលបានបន្តផ្តល់អាទិភាព ដល់ការអនុវត្តកំណែទម្រង់កាន់តែស៊ីជម្រៅ ដោយផ្តោតលើកិច្ចការសំខាន់ៗចំនួន ៥រួមមាន៖ ១. ពង្រឹងការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់។ ២. ពង្រឹងគណនេយ្យភាព តាមបែបប្រជាធិបតេយ្យ។ ៣. ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស។ ៤. ពង្រឹងការផ្តល់សេវាសាធារណៈ និងផ្ទេរមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ៥. ពង្រឹងវិមជ្ឈការហិរញ្ញវត្ថុ។

ឯកឧត្តមឡុង ឈុនឡៃ បានបញ្ចាក់ថា ជាការពិតណាស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលស្គាល់និងគាំទ្រការបង្កើតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ឆ្នាំង ជាតួអង្គសំខាន់គាំទ្រដល់ការអនុវត្ត គោលនយោបាយកំណែទម្រង់ ការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និង ការកសាងសមត្ថភាពក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីក្លាយជាស្ថាប័នតំណាងពិតប្រាកដរបស់ប្រជាពលរដ្ឋ និងឆ្លើយតបចំពោះសេចក្តីត្រូវការនានារបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានផ្តាំផ្ញើដល់កិច្ចប្រជុំ ត្រូវសាមគ្គីគ្នារវាងថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដោយនាំមកនូវសមិទ្ធផលជាច្រើនជូនដល់សមា ជិក ស្របតាមគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages