ព្រះសីហនុ: ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិ បាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាថវិកាសម្រាប់សាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ស្ថិតក្នុងបរិវេណមន្ទីរពេទ្យខេត្តព្រះសីហនុ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា និងសប្បុរសជន ដែលបាននាំយកអំណោយមនុស្សធម៌ជាថវិកា និងសម្ភារឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ដែលមានទទឹង ៣០ម៉ែត្របណ្តោយ ៩០ម៉ែត្រ កម្ពស់មួយជាន់នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយសមិទ្ធផលនេះនឹងចេញជារូបរាងនាពេលខាងមុខនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្ត ក្នុងការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត សង្ឃឹម និង ជឿជាក់ថា លោកឧកញ៉ា បងប្អូនសប្បុរសជន ក្រុមហ៊ុន រោងចក្រ នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលសាងសង់អគារព្យាបាលជំងឺកូវីដ-១៩ ទទួលបានជោគជ័យនាពេលខាងមុខ ។
លោកឧកញ៉ា និងសប្បុរសជនចូលរួមឧបត្ថម មាន ១.លោកឧកញ៉ា ឡាវ កាង និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១០ ០០០ដុល្លាអាម៉េរិក។ ២.លោកឧកញ៉ា តុង ចំរើន ឧបត្ថម្ភថវិកាចំនួន ២០០ ០០០ដុល្លាអាម៉េរិក។ ៣.លោកឧកញ៉ា គុយ ណាត និងលោក ជំទាវ ឧបត្ថម្ភថវិកាចំនួន ២ ៥០០ដុល្លាអាមេរិក ៕

.j.jpg)
.j.jpg)
.j.jpg)

No comments:
Post a Comment