អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាព​អាងស្តុកទឹក ទំនប់ប្រឡាយផ្លូវទឹក និងស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុង​ស្រុកជីក្រែង ខេត្តសៀមរាប - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាព​អាងស្តុកទឹក ទំនប់ប្រឡាយផ្លូវទឹក និងស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុង​ស្រុកជីក្រែង ខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារក្រោមឱវាទរដ្ឋបាលខេត្ត ចុះត្រួតពិនិត្យស្ថានភាពអាងស្តុកទឹក ទំនប់ប្រឡាយផ្លូវទឹក និងស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងគោលបំណងសិក្សាស្វែងយល់ ដើម្បីរៀបចំស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ បន្ទាប់ពីពិនិត្យតាមដានឃើញថាពីមួយឆ្នាំ ទៅមួយឆ្នាំបញ្ហាប្រឈមការខ្វះខាតទឹកជាបញ្ហាចំបងធំបំផុត ដែលត្រូវតែធ្វើការដោះស្រាយជាចាំបាច់ សម្រាប់ប្រជាកសិករនៅគ្រប់រដូវ ក្នុងការបង្កបង្កើនផល។

អមដំណើរឯកឧត្តមអភិបាលខេត្ត នាពេលនោះ រួមមាន ឯកឧត្តមអភិបាលរងខេត្ត, លោកនាយករដ្ឋបាលសាលាខេត្ត, នាយកទីចាត់ការសាលាខេត្ត និងមន្ត្រីក្រោមឱវាទ, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានស្រុកជីក្រែង។ គោលដៅដែលបានចុះទៅមាន÷ អាងទឹកទំនប់ម្កាក់ ក្នុងឃុំពង្រលើ, អាងទឹកទំនប់ក្សាក ក្នុងឃុំខ្វាវ, ទំនប់៧៨ ក្នុងឃុំអន្លង់សំណរ និងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages