កណ្តាល៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមបានអញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋ និងបាននាំយកអំណោយជូនប្រជាពលរដ្ឋ៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ដោយទទួលបានអំណោយពីសាខាកាកបាទក្រហម!
ហើយបងប្អូនប្រជាពលរដ្ឋចំនួន ០៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់នោះ គឺស្ថិតនៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង ០៩គ្រួសារ នាពេលនេះគឺក្នុងមួយគ្រួសារ ទទួលបានអង្ករ ៣០គ.ក មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកសុទ្ធ០១កេស ប្រេងឆា០១ដប ជែល០១ដប ម៉ាស០១ប្រអប់ កៅស៊ូតង់០១ ថវិកាចំនួន៤០០,០០០រៀល(បួនរយពាន់រៀល)
សម្រាប់ប្រជាពលរដ្ឋចំនួន០២គ្រួសារ រងគ្រោះដោយសាររលំផ្ទះទាំងស្រុង, ថវិកា ២០០,០០០រៀល(ពីររយពាន់រៀល) សម្រាប់ប្រជាពលរដ្ឋចំនួន០២គ្រួសាររងគ្រោះខូចខាតធ្ងន់ធ្ងរចំនួន០២គ្រួសារ ដោយឡែកប្រជាពលរដ្ឋចំនួន០៥គ្រួសារ រងគ្រោះខូចខាតដោយអន្លើទទួលបានថវិកាចំនួន១០០,០០០រៀល(មួយរយពាន់រៀល)។
No comments:
Post a Comment