ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំលើកទី ៥ នេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ ហើយជាលទ្ធផល​ :

ទី១- សម្រេចផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ​ អ.ដ.ក.​ តាមការស្នើសុំរបស់មន្ត្រី​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​ ចំនួន ៨៧ រូប ក្នុងនោះស្រ្តី​ ១៧រូប។

ទី២- អនុម័តជាគោលការណ៍លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការ​សម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក.​។

ទន្ទឹមគ្នានេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធាន​អង្គប្រជុំ​ ក៏បានណែនាំអំពីការងារ​មួយចំនួនដែលត្រូវអនុវត្តបន្ត​ រួមមាន៖ (១)-​ ត្រៀមរៀបចំការងារ​សម្រាប់គម្រោងដោះស្រាយវិវាទនៅមូលដ្ឋាន​ តំបន់ដាច់ស្រយាល និងតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ (២)-​ អគ្គលេខាធិការដ្ឋាន​នៃ​ អ.ដ.ក.​ សិក្សា​លទ្ធភាព​ និងរៀបចំ​ជា​ MOU ជាមួយស្ថាប័នពាក់ព័ន្ធ​ លើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ​ និង​ (៣)-​ អគ្គលេខាធិការដ្ឋាន​នៃ​ អ.ដ.ក.​ ត្រូវរៀបចំជ្រើសរើសមន្រី្តជាប់កិច្ចសន្យាផ្នែកបច្ចេកទេស​​ ដើម្បីមកបំពេញការងារនៅអគ្គលេខាធិការដ្ឋាននៃ​ អ.ដ.ក.។

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages