ឯកឧត្តមបណ្ឌិត
ហ៊ុន ម៉ាណែត ជីវភាពរស់នៅរបស់ប្រជាជនមិនមានការប៉ះពាល់ធ្ងន់ធ្ងរ
ដែលនេះកើតចេញពីការគិតគូរយ៉ាងម៉ត់ចត់ ទាន់ ពេលវេលា
និងត្រឹមត្រូវបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងពិធីបញ្ចុះបឋមសិលា
និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យា
ល័យព្រះសីហមុនីរាជានៅវត្តស្វាយពពែ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើង គោក
បានមានប្រសាសន៍ថា បច្ចុប្បន្ននេះការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ដោយ
សារមានការដឹកនាំដោយផ្ទាល់ពីសំណាក់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា និងការ ចូលរួមយ៉ាងផុសផុលពីប្រជា
ពលរដ្ឋទូទាំងប្រទេស
ក្នុងការទៅទទួលការចាក់វ៉ាក់សំាងបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
កឧត្តមបណ្ឌិត
បានបន្តថា នៅតាមបណ្ដាប្រទេសជា ច្រើននៅលើពិភពលោក នៅ
តែបន្តមានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩
ខណៈដែលកម្ពុជាមកដល់បច្ចុប្បន្ននេះ មិនមានអ្នកស្លាប់ជាបន្តទៀតនោះទេ
តែនៅមានចំនួនអ្នកឆ្លងក្នុងអត្រាមួយដែលអាចគ្រប់គ្រងបាន
ដែលនេះកើតចេញពីការដោះស្រាយទាន់ពេលវេលា
ពីក្រុមគ្រូពេទ្យដែលមានបទពិសោធន៍និងការទទួលខុសត្រូវខ្ពស់
ជាពិសេសការស្វែងយល់របស់ប្រជាពលរដ្ឋពីការការ
ពារខ្លួនតាមរយៈការអនុវត្តវិធានការ៣កុំនិង៣ការពារយ៉ាងខ្ជាប់ខ្ជួន
និងការប្រើប្រាស់ថ្នាំដើម្បីព្យាបាលខ្លួន ជាដើម ។
ការគ្រប់គ្រងកូវីដ
១៩គឺសំដៅទៅលើកត្តា២ ទីមួយប្រជាជនឈឺឬស្លាប់ដោយសារកូវីដ១៩ ទី២
កត្តាជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋមិនត្រូវប៉ះពាល់
ប្រទេសខ្លះជីវភាពគ្រប់គ្រងមិនបាន គឺជីវិតប្រជាពលរដ្ឋមុនគេ
ដែលប៉ះពាល់ផ្ទាល់ស្លាប់
ដែលមកដល់ពេលនេះនៅបន្តហានិភ័យខ្ពស់ដែលវាប៉ះពាល់ទៅដល់សេដ្ឋកិច្ច
ប្រទេសខ្លះគាត់គ្រប់គ្រងកូវីដ១៩ខ្លាំងមែនប៉ុន្តែប៉ះពាល់សេដ្ឋកិច្ចតាមគោលនយោ
បាយ ឧទាហរណ៍នៅចិន នៅប្រទេសមួយចំនួនគោល នយោបាយរបស់គាត់
យើងទទួលស្គាល់ថាចិនមានប្រជា ជនរាប់ពាន់លាននាក់
ឱ្យតែហ៊ានបើកទូលាយគឺរាប់រយលាន
នាក់ឆ្លងពិបាកទប់ស្កាត់នេះតម្រូវការរបស់គាត់
ប៉ុន្តែវាអាចប៉ះពាល់សេដ្ឋកិច្ចខ្លះ ក៏ប៉ុន្តែកម្ពុជាយើងអាចដោះ ស្រាយបាន
ដោយសារប្រជា ពលរដ្ឋយើងបានចូលរួមនិងជឿទុកចិត្តទៅលើរាជរដ្ឋាភិ បាល
ដែលមានសម្ដេចតេជោ លោកខំរកវ៉ាក់សាំងមក ប៉ុន្តែបើសិនគាត់មិនចាក់វ៉ាក់សាំង
ហើយភ័យខ្លាចនៅពេលដែលឮគេថាវ៉ាក់សាំងចាក់ហើយតែស្លាប់នោះ
យើងគឺយើងក៏ពិបាក
ដោយសារវិទ្យាសាស្ត្របានបញ្ជាក់ហើយ ថ្ងៃមុននោះខ្ញុំជួបទូតអ៊ីស្រាអែល
អ៊ីស្រាអែលក៏ដូចគ្នាអ្នកដែលចាក់វ៉ាក់សាំង នឹងមិនទាន់ចាក់វ៉ាក់សាំង
គឺថាអ្នកដែលមិនចាក់វ៉ាក់សាំងហានិភ័យដែលឈានទៅឈឺធ្ងន់និងស្លាប់គឺមានច្រើនជាង ។
ឯកឧត្ដមបណ្ឌិតបានបន្ថែមថា
វ៉ាក់សាំងកូវីដ-១៩ពិតជាសំខាន់ណាស់ក្នុងការចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ១៩
ហើយការចូលរួមរបស់ប្រជា ពលរដ្ឋក៏ជាកត្តាមួយសំខាន់បំផុតដូចគ្នា
ដែលនេះក៏ជាចំណែកកើតចេញពីការអប់រំសាសនារបស់កម្ពុជាផងដែរ គឺការយោគយល់
ការជួយគ្នានិងការគោរពគ្នាទៅវិញ ទៅមក ៕
No comments:
Post a Comment