ការអំពាវនាវនេះធ្វេីឡេីង នាឱកាសគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ប្រារព្ធកម្មវិធីបើកយុទ្ធនាកាឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តីទី៥ ក្រោមការចូលរួមពីលោក ថា យ៉ាវ សមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកសមាជិកា ចូលរួមប្រមាណជាង៣០០នាក់។
លោក ថា យ៉ាវ បានលេីកឡេីងថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត។ ការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវមានន័យថា បានចូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែងគណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់ សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង៣០ឆ្នាំកន្លងមក។
លោកបានបន្ដថា ក្នុងរយៈពេលនេះប្រទេសជាតិ មានសុខ សន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍ ន៍ លើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្សដែលមានគោលនយោបាយ ស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ កាលៈទេសៈសង្គម ដើម្បីប្រជាជនរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តជារៀងរហូត។
លោកបានបន្ថែមថា បេក្ខភាពមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសរើស យ៉ាងយកចិត្តទុកដាក់បំផុត ពោលសុទ្ធសឹងជាមេឃុំ និងចៅសង្កាត់ ដែលគិតគូរសុខទុក្ខរបស់ពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍ នៅតាមឃុំសង្កាត់ ដែលខ្លួនដឹកនាំ៕
No comments:
Post a Comment