មន្ត្រីអះអាងថា តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុលែងមានសំរាមទៀតហើយ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

មន្ត្រីអះអាងថា តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុលែងមានសំរាមទៀតហើយ


មន្ត្រីអះអាងថា តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ លែងមានសំរាមទៀតហើយ ខណៈបច្ចុប្បន្នបុគ្គលិកអនាម័យរបស់ខេត្តព្រះសីហនុ ចុះសម្អាតជារៀងរាល់ថ្ងៃ ដើម្បីរក្សាបានបរិស្ថានស្អាត មានអនាម័យ និងសោភ័ណភាព ដែលទាក់ទាញដល់ភ្ញៀវទេសចរ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៅតាមឆ្នេរនានាក្នុងខេត្តព្រះសីហនុ មានកាកសំណល់តិចតួចប៉ុណ្ណោះ ហើយភាពស្អាតនេះ ដោយ សារកត្តា២យ៉ាង ដែលកត្តាទី១ គឺមកពីការយល់ដឹងពីការវេចខ្ចប់ និងទុកដាក់សំរាមរបស់ប្រជាពលរដ្ឋដែលដើរកម្សាន្តនៅទីនោះ និងកត្តាទី២ ការរួមគ្នាសម្អាតរបស់មន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្តព្រះសីហនុមានដូចជាមន្ត្រីនៃមន្ទីរបរិស្ថាន មន្ត្រីនៃមន្ទីរទេសចរណ៍ និងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម ជាដើម។

ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងអំឡុងដំណើររៀបចំមហា សន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ឆ្នាំ២០២១នេះ លោក អ៊ី សុខឡេង បានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើសក្រុមហ៊ុនចំនួន២ ដើម្បីធ្វើការប្រមូលសំរាម ដោយមានបុគ្គលិកអនាម័យចំនួន៣២០ នាក់ សម្រាប់ដើរសម្អាតឆ្នេរ និងធ្វើការលើការប្រមូលសំរាមនៅតាមឆ្នេរ និងកន្លែងផ្សេងទៀតនៅក្នុងទីក្រុងព្រះសីហនុ និងមានរថយន្តដឹកសំរាមទៅកាន់ទីលានចាក់ចោលចំនួន១០៨ គ្រឿង ។ លោកបន្តថា រដ្ឋបាលក្រុង បានកំណត់ឱ្យប្រជាពលរដ្ឋបញ្ចេញសំរាមរបស់ខ្លួន ទៅទុកដាក់នៅតាមទីតាំងដែលបានកំណត់នៅពេលយប់ ចាប់ពីម៉ោង៧យប់ដល់ម៉ោង ៣ទៀបភ្លឺ ដើម្បីងាយស្រួលធ្វើការប្រមូលដឹកជញ្ជូនទៅចាក់ចោលនៅទីលាន បើពុំដូច្នេះទេ នឹងត្រូវទទួលរងការពិន័យ ចន្លោះពី២ម៉ឺនរៀលទៅ៤០ម៉ឺនរៀល ខណៈភាពយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងប្រមូលសំរាម ក៏ត្រូវបានកំណត់ការពិន័យទៅតាមកិច្ច សន្យាជាមួយរដ្ឋបាលក្រុង។

បើតាមការបញ្ជាក់របស់លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឱ្យដឹងថា រថយន្តដឹកសំរាមរបស់ក្រុម ហ៊ុនទាំងអស់ ត្រូវបានបំពាក់ប្រព័ន្ធតាមដានGPS ខណៈកាកសំណល់សំរាម ក្នុងក្រុងព្រះសីហនុ មានចន្លោះពី ៣៥០ ទៅ៤០០តោន ក្នុងមួយថ្ងៃ។ លោកថ្លែងថា «ឡាននីមួយៗហ្នឹង គឺមាន GPS បានន័យថា ឡានរត់ទៅដល់ណា គឺអាជ្ញាធរ និងក្រុមបច្ចេកទេស គ្រប់គ្រងឡានបាន»។ លោកបន្តថា បរិមាណសំរាមតាមឆ្នេរនៅថ្ងៃធម្មតា គឺមានតិចតួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់នៅថ្ងៃបុណ្យធំៗវិញ មានចំនួនកើនឡើងទ្វេដង ដែលចំណុចនេះ ទាំងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាបុគ្គលិកក្រុមហ៊ុន ត្រូវសហ ការគ្នាចុះប្រមូលឱ្យបានទាន់ ពេលវេលា ដើម្បីរក្សាបាននូវបរិស្ថានស្អាត មានអនាម័យ និងសោភ័ណភាពដល់ភ្ញៀវទេចរ។

លោក ហុក សុផាន់ណារ៉ូ នាយកគ្រប់គ្រងទីលានទុក ដាក់សំណល់រឹងសំរាមទីប្រជុំ ជនខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្នកាកសំណល់សំរាម ដែលប្រមូលបានពីក្រុងព្រះសីហនុ និងស្រុកព្រៃនប់ មានចន្លោះពី៤០០ ទៅ៥០០តោន ក្នុងមួយថ្ងៃ ហើយត្រូវបានយកទៅចាក់ ចោលនៅទីលានចាក់សំរាមលំដាប់ស្តង់ដារបច្ចេកទេសថ្មី ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយចុះពីផ្លូវជាតិលេខ៤ប្រមាណ ៣គីឡូម៉ែត្រ។

តាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេ ខាធិការក្រសួងបរិស្ថាន បាន ឱ្យដឹងថា ទីលានចាក់សំរាមតាមបទដ្ឋានបច្ចេកទេសលើក ដំបូងនៅក្នុងខេត្តព្រះសីហនុ ក្នុងដំណាក់កាលទី១ ត្រូវបានជីករណ្ដៅចំនួន៤ផ្សេងៗគ្នា លើទំហំដីជាង៥ហិកតា ដែលអាចកាយកប់សំរាម៧ស្រ ទាប់ និងមានកម្ពស់២១ម៉ែត្រ ដែលតាមការគណនាអាចផ្ទុកសំរាមជិត១លានតោន ក្នុង រយៈពេល៥ឆ្នាំ។

សូមបញ្ជាក់ថា ទីលានចាក់ សំរាមក្នុងខេត្តព្រះសីហនុ ស្ថិតក្នុងគម្រោងសាងសង់លើផ្ទៃដីទំហំ៥១ហិកតា ក្នុងក្រប ខណ្ឌបន្ទុកចំណាយថវិកាជាតិ សរុបជាង៥,៣១លានដុល្លារអាមេរិក។

ក្នុងរយៈពេល៥ឆ្នាំដំបូង ត្រូវបានជីករណ្តៅដីចំនួន៤ ដោយក្នុងរណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម១៣០ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ ជម្រៅចាប់ពី២-៤ម៉ែត្រ ព្រម ទាំងមានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម និងបំពង់បញ្ចេញឧស្ម័នពុល៕





No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages