កំពង់ឆ្នាំង៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីសាលាខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកស្បៀង និងថវិកាចូលបុណ្យជាមួយគ្រួសារសព ចំនួន៣គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពទាំង៣គ្រួសារក្នុងឱកាសនោះ ឯកឧត្តម ឡុង ឈុនឡៃ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សុវណ្ណារិទ្ធិ និង លោកជំទាវ លោកជំទាវ កែ ច័ន្ទមុនី បានមានប្រសាសន៍ថាៈក្នុងនាមថ្នាក់ដឹកនាំខេត្តទាំងអស់តែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយអ្វីនោះឡើយ ។
ឯកឧត្តមនិងលោកជំទាវ បានសំដែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកក្នុងគ្រួសារ ដែលត្រូវជាអ្នកជាទីស្រឡាញ់របស់គ្រួសារ ។
ឯកឧត្តមនិងលោកជំទាវក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អំពីវិធានការរបស់អាជ្ញាធរ ក្រសួងសុខាភបាល និង អនុវត្តអោយបានជាប់ជាប្រចាំនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ ៣កុំ ដើម្បីកាត់ផ្ដាច់ការចម្លងនៃជំងឺកូវីដ១៩ដ៍កាចសាហាវនេះ ។
ចំពោះអំណោយសម្រាប់គ្រួសារសពទាំង៣មាន: ទី១-សពលោកយាយ ហួរ គឹមសួរ ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុង ជន្មាយុ ១០៦ ឆ្នាំ , ដែលមានទីតាំង ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានបច្ច័យ ១លាន រៀល អង្ករ ២០០ គីឡូក្រាម មី៥ កេស ទឹកសុទ្ធ ៣កេ ត្រីខ ៥ យួរ ទឹកត្រី ២ យួរ ។
ទី២ .សពឈ្មោះ អឿន សារិន ភេទប្រុស អាយុ ៣១ឆ្នាំ និងកូនឈ្មោះ ចាន់ វីតា ភេទស្រី អាយុ ០៤ខែ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។ មី១០កេស, ត្រីខ ១០យួរ, ទឹកសុទ្ធ ៥កេស, អង្ករ ២០០គក្រ, ថវិកា ១លាន៥០ម៉ឺនរៀល។
ទី៣. សពឈ្មោះ អ៊ុក ហេង ភេទប្រុស ស្លាប់ដោយជំងឺលើសឈាម នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ មី១០កេស, ត្រីខ ១០យួរ, ទឹកសុទ្ធ ៥កេស, អង្ករ ២០០គក្រ, ថវិកា ១លាន២០ម៉ឺនរៀល ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ dara
No comments:
Post a Comment