សម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ ចំនួន ២មុឺន ដុល្លារ ជូនអង្គការដើម្បីភាពញញឹមនៃកុមារ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

សម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ ចំនួន ២មុឺន ដុល្លារ ជូនអង្គការដើម្បីភាពញញឹមនៃកុមារ

 



ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្រោមព្រះរាជហឫទ័យដង្ហែរ តាមព្រះរាជតម្រិៈដ៏ថ្លៃថ្លា នៃអង្គសម្តេចព្រះវររាជបិតាមនុស្សធម៌ជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការលើកកម្ពស់សុខមាលភាពនៃការរស់នៅ និងគាំពារកុមារកម្ពុជា ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង រហូតមកដល់ពេលបច្ចុប្បន្ន ស្តេចសព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោសព្រះរាជទាន​ព្រះរាជ​អំណោយ​ជាព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាស់ចំនួន ៣,០០០បន្ទះ សាប៊ូដុំ Express ចំនួន ២ឡាំង ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង និងសាប៊ូទឹក MU YU MING ចំនួន ១ឡាំង ជូន​ អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ​ P.S.E (Pour un Sourire d'Enfant)​ ដើម្បីប្រើប្រាស់សម្រាប់ជាឧត្តមប្រយោជន៍ដល់កុមារក្រីក្រងាយរងគ្រោះ ស្ថិត​នៅសង្កាត់ស្ទឹង​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ៕ប្រភពពីRoyal du Cambodge

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages