កម្លាំងប៉ុស្តិ៍គគីរធំនិងសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយធ្វើការបង្គ្រាបគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

កម្លាំងប៉ុស្តិ៍គគីរធំនិងសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយធ្វើការបង្គ្រាបគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ៤នាក់

(ខេត្តកណ្តាល)លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានប្រាប់ថា!ក្រោយពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីរួចមកសមត្ថកិច្ចស្រុកបង្គ្រាបគ្រឿងញៀនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ដែលកើតហេតុនៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២៤

ឆ្នាំ២០២៤វេលាម៉ោង ១៣និង៣០នាទី
ចំណុចភូមិគគីរធំ២ឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្ដាល។

ជនសង្ស័យចំនួន០៦នាក់ ប្រុស(ឃាត់០៤នាក់គេច០២នាក់ )

១-ឈ្មោះ ទូ ជីវន្តភេទប្រុសអាយុ១៨ឆ្នាំ(ខ្មែរ)មុខរបរនេសាទ មានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល   (ឃាត់ខ្លួន)
២- ឈ្មោះជា ពីនភេទប្រុសអាយុ៣១ឆ្នាំ(ខ្មែរ)មុខរបរមិនពិត មានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល   (ឃាត់ខ្លួន)
៣- ឈ្មោះឡាច តុលា(អ៊ូក)ភេទប្រុស អាយុ២៨ឆ្នាំ(ខ្មែរ)មុខរបរនេសាទមានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល   (ឃាត់ខ្លួន)។
៤- ឈ្មោះវឿន រតនះ(អូន)ភេទប្រុស អាយុ២៦ឆ្នាំ(ខ្មែរ)មុខរបរនេសាទមានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល   (ឃាត់ខ្លួន)
៥- ឈ្មោះទូ ប្រិយភេទប្រុសអាយុ៣៥ឆ្នាំ(ខ្មែរ)មុខរបរនេសាទមានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល   (គេចខ្លួន)
៦- ឈ្មោះលី សុខហេង  ភេទប្រុសអាយុ៣៤ឆ្នាំ (ខ្មែរ)មុខរបរជាងភ្លើងមានទីលំនៅភូមិគគីរធំឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល   (គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន:
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៣ កញ្ចប់(តូច០២ មធ្យម០១)
២/ សម្ភារះប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន
៣/ ដាវកែឆ្នៃ០១ដើម
៤/ កាំបិតផ្គាក់ដងដែក០១ដើម។

លោកអធិការស្រុកកៀនស្វាយបន្តថា!
នៅមុនពេលកើតហេតុខាងលើកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរធំ សហការណ៍ជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំគគីរធំពេលមកដល់ចំនុចកើតហេតុបានឃើញជនសង្ស័យចំនួន០២នាក់ឈ្មោះទូ ជីវន្ត័ភេទប្រុសនិងឈ្មោះលី សុខហេង ភេទប្រុសកំពង់ឈប់ម៉ូតូនៅតាមផ្លូវជាតិលេខ១ចំណុចវត្តពោធ្យារាមដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច្ចហៅជនសង្ស័យទាំង០២នាក់អោយឈប់ភ្លាមនោះឈ្មោះលី សុខហេងភេទប្រុស បានជិះម៉ូតូគេចខ្លួនបាត់ចំណែកឈ្មោះទូ ជីវន្ត័ភេទប្រុសសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនហើយឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០១កញ្ចប់តូចកាន់ជាប់នៅដៃរួចកំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកប៉ុស្តិ៍គគីរធំដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូចនេះជារបស់ពួកខ្លួនពិតប្រាកដមែនដោយឪពុករបស់ខ្លួនឈ្មោះទូ ប្រិយបានប្រើយកទៅលក់អោយគេក្រោយបានចំលើយសារភាពរបស់ឈ្មោះទូ ជីវន្ត័កំលាំងប៉ុស្តិ៍គគីរធំបានសហការណ៍ជាមួយកំលាំងផ្នែកប្រឆាំងគ្រឿងញៀនបានចុះទៅដល់រោងស្នាក់នៅយាមត្រីរបស់ឈ្មោះទូ ប្រិយស្ថិតនៅភូមិក្បាលជ្រោយឃុំកំពង់ភ្នំស្រុកលើកដែក ខេត្តកណ្តាលហើយបានធ្វើកាឃាត់ខ្លួនបានជនសង្សយ័០៣នាក់ឈ្មោះជា ពីន ភេទប្រុសឈ្មោះឡាច តុលា(អ៊ូក)ភេទប្រុសនិងឈ្មោះវឿន រតនះ(អូន)ហើយធ្វើការដកហូតបានថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់(តូច០១ មធ្យម០១)និងសម្ភារះវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ចំណែកឈ្មោះទូ ប្រិយភេទប្រុសបានរត់គេចខ្លួនចូលក្នុងព្រៃបាត់។ រួចសមត្ថកិច្ចបាននាំខ្លួន ជនសង្សយ័ទាំង០៣នាក់រួមនិងវត្ថុតាងយកមកប៉ុស្តិ៍គគីរធំដើម្បីសួរនាំបន្ត ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់បានសារភាពថាថ្នាំញៀនដែរសមត្ថកិច្ចដកហូតបានពិតជារបស់ពួកខ្លួនប្រាកដមែនដោយខ្លួនបានទិញពីឈ្មោះលី សុខហេងភេទប្រុស ជនជាតិខ្មែរមុខរបរជាងភ្លើងមានទីលំនៅភូមិគគីរធំឃុំគគីរធំតំលៃ ៥០០០០រៀល(ប្រាំម៉ឺនរៀល)ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្តនិងប្រើប្រាស់ខ្លួនឯងផង។ហើយកន្លងមកឈ្មោះជាពីន ភេទប្រុសធ្លាប់ទិញថ្នាំញៀនពីឈ្មោះលី សុខហេងបានចំនួន៦០ដងមកហើយដោយទិញក្នុងម្តងៗ៥០០០០រៀល ទៅ១០០០០០រៀល(ប្រាំម៉ឺនទៅដប់ម៉ឺនរៀល)។

ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ។   








No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages