ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូទស្សនកិច្ចវិមានសភាសហព័ន្ធស្វីស ទីក្រុងបុរាណ និងជួបអភិបាលក្រុង Bern - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូទស្សនកិច្ចវិមានសភាសហព័ន្ធស្វីស ទីក្រុងបុរាណ និងជួបអភិបាលក្រុង Bern

សហព័ន្ធស្វីស៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចវិមានសភាសហព័ន្ធ ដែលជានិម្មិតរូបស្នូលនៃលទ្ធិប្រជាធិបតេយ្យរបស់សហព័ន្ធស្វីស។

បន្ទាប់មក ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានបន្តដឹកនាំគណៈប្រតិភូ ទស្សនាដោយថ្មើរជើងនៅតាមដងផ្លូវ នៃតំបន់ទីក្រុងបុរាណមួយ ក្នុងទីក្រុង Bern។ ទីក្រុងបុរាណនេះ ត្រូវបានបង្កើតឡើងនាអំឡុង យុគសម័យកណ្ដាល (Middle Age) និងនៅតែរក្សាបានរចនាបទនៃសំណង់ និងហេដ្ឋារចនាសម្ព័ន្ធបែបបុរាណរហូតមកដល់សព្វថ្ងៃ។

ក្រោយពីបានទស្សនាទីក្រុងបុរាណ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រតិភូ បានបន្តដំណើរទៅកាន់វិមាន Erlacherhof ដែលនៅទីនោះ មានឯកឧត្តម Alec Von Graffernried អភិបាលក្រុង Bern រង់ចាំទទួលស្វាគមន៍ប្រកបដោយក្ដីរាក់ទាក់បំផុត។ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីការរៀបចំទីក្រុង Bern និងបញ្ហាប្រឈម។

សូមបញ្ជាក់ថា ក្នុងបំណងដកស្រង់បទពិសោធន៍បន្ថែម លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នឹងបន្តដំណើរទស្សនកិច្ចរហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤៕

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages