អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

 

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ស្រី០១នាក់) នៅចំណុចផ្ទះជួលមួយកន្លែងគ្មានលេខ ស្ថិតនៅបណ្ដោយផ្លូវជាតិ6A ភូមិក្តីចាស់  សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ វត្ថុតាងចាប់យករួមមាន ៖ ក្រាមពណ៌សថ្លាចំនួន ០៨កញ្ចប់តូចធំ, ថ្នាំគ្រាប់ចំនួន១៥គ្រាប់ ពណ៌បៃតង ១៤គ្រាប់ ពណ៌ក្រហម ០១គ្រាប់, ជញ្ជីងអេឡិកត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ម៉ាស៊ីនអ៊ុតមាត់ថង់ចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។


ជនសង្ស័យប្រុសស្រីទាំង០៤នាក់ រួមមាន៖ ១/ ឈ្មោះ ហែម សាវ័ន្ត ភេទប្រុស អាយុ ៣៨ឆាំ្ន, ២/ ឈ្មោះ លេង រតនា ភេទប្រុស អាយុ ១៦ឆ្នាំ, ៣/ ឈ្មោះ រិន ដាវីន ភេទប្រុស អាយុ២៣ឆ្នាំ, ៤/ ហេង នីតា ភេទស្រី អាយុ ៣៧។


ជនសង្ស័យទាំង០៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕



No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages