លោកឧត្តមសេនីយ៍ ហេង សុផល ស្នងការ នគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ។ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ ហេង សុផល ស្នងការ នគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ។

 

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ស្នងការ បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជានិច្ចកាលថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខ របស់ បង ប្អូន កងកម្លាំង នគរបាលជាតិ ។

ក្នុងនោះ លោកស្នងការ បានប្រគល់ រោងចល័ត អាវភ្លៀង ដែលជាការឧបត្ថម្ភ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់កងកម្លាំង សម្រាប់កិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងប្រគល់ថវិកា ក្នុងម្នាក់ៗ ចំនួន ៥០,០០០ រៀល ដែលជាប្រាក់ ឧបត្ថម្ភ របស់អគ្គស្នងការនគរបាលជាតិ ចំនួន ៣០,០០០រៀល និងថវិកា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ចំនួន ២០,០០០រៀល សម្រាប់ចូលរួម ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យ ភ្ជុំបិណ្យ តាមប្រពៃណីជាតិ ខ្មែរ ៕

ព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២៤





No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages