កំពង់ឆ្នាំង ៖ គណបក្សប្រជាជនកម្ពុជា បានខិតខំកសាងពង្រីកសមាជិកថ្មី បានបញ្ចូលសមាជិកបក្សថ្មី១៣៧នាក់បន្ថែមទៀត មកពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទះកម្លាំងជាតិ ដោយអស់ជំនឿលើក្បាលម៉ាស៊ីន ដែលមេដឹកនាំទៅរកការក្បត់ជាតិនិងបំផ្លាញផលប្រយោជន៍ជាតិ។ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

កំពង់ឆ្នាំង ៖ គណបក្សប្រជាជនកម្ពុជា បានខិតខំកសាងពង្រីកសមាជិកថ្មី បានបញ្ចូលសមាជិកបក្សថ្មី១៣៧នាក់បន្ថែមទៀត មកពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទះកម្លាំងជាតិ ដោយអស់ជំនឿលើក្បាលម៉ាស៊ីន ដែលមេដឹកនាំទៅរកការក្បត់ជាតិនិងបំផ្លាញផលប្រយោជន៍ជាតិ។


ពិធីនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តមភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាការធិការខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីជាអនុប្រធាន និងសមាជិកសមាជិកាគណបក្សប្រជាជនជាច្រើននាក់ទៀតផងដែរ។

ក្រោយពីស្តាប់ការឡើងអានប្រកាសសេចក្តីសម្រេច ស្តីពីការទទួលស្គាល់សមាជិកបក្សថ្មីទាំង១៣៧នាក់ និងការឡើងប្តេជ្ញាចិត្ត របស់តំណាងសមាជិកបក្សថ្មីបានរំលឹកជូនសមាជិកសមាជិការបក្ស អំពីប្រវត្តិការតស៊ូនិងសមិទ្ធផលធំៗ របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិចាប់ពីបាតដៃទទេ។ ពិសេសអំពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មកដល់សព្វថ្ងៃនេះ៕



No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages