កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ូតូ និងគាស់ផ្ទះ យ៉ាងសកម្មក្នុងខេត្តសៀមរាប! - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ូតូ និងគាស់ផ្ទះ យ៉ាងសកម្មក្នុងខេត្តសៀមរាប!


ខេត្តសៀមរាប ៖ ក្រោមវិធានការរបស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប ដែលបញ្ជាអោយកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការល្បាតជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ ទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីវេលាម៉ោង១១:០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានល្បាតនៅតាមបណ្តោយផ្លវ ៦០ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ក៏បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីលួច យកមកស្តាប់ចម្លើយនៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប។ ក្រោយពីស្តាប់ចម្លើយ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទៀត នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងនៅចំណុច ភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ 


ដោយចាប់យកវត្ថុតាង៖ ម៉ូតូចំនួន ០៤គ្រឿង ១/. ម៉ាកស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ផ្លាកលេខ សៀមរាប 1E-5398 ។ ២/.  ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-8911 ។ ៣/. ម៉ាកហុងដាទ្រីម សេ១២៥ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AL-7299 ។ ៤/. ម៉ាកហុងដាទ្រីម សេ១២ក ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1FL-1254 រួមនិងសម្ភារមួយចំនួនទៀតផងដែរ។


ជនសង្ស័យទាំង ០៥នាក់ឈ្មោះ៖

១/. ឈ្មោះ ឡុង គឹមលី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ២/. ឈ្មោះ លី សុផាន់ណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៣/. ឈ្មោះ វ៉ែន រ៉ាឌី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៤/. ឈ្មោះ អ៊ូ ណាត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៥/. ឈ្មោះ លាប បារាំង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។


ជនសង្ស័យទាំង ០៥នាក់ បានសារភាពដូចៗគ្នាថា ពួកគេពិតជាបានប្រព្រឹត្តអំពើលួចយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ពិតប្រាកដមែន ។


បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ៕



No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages