ក្រងអរិយក្សត្រនៅព្រឹក ថ្ងៃសៅ ១៤រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ៣ ខែសីហា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាពព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ ព្រមទាំងមន្រ្ដីសង្ឃ ដោយមានការនិមន្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនគ្រួសារត្រូវអគ្គីភ័យដែលបានឆាបឆេះផ្ទះសាងសង់អំពីឈើ ដំបូល ប្រកស័ង្កសី ទំហំ ០៦ម៉ែត្រ x ០៨ ម៉ែត្រ របស់ប្រជាពលរដ្ឋ ឈ្មោះសាន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខកសិករ និងប្រពន្ធឈ្មោះ ធឺន ស្រីអូន អាយុ ៣១ឆ្នាំ នៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដោយមានការគោរពអញ្ជើញចូលរួម÷លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ លោក ចាន់ តារា អភិបាល នៃ គណ:អភិបាលក្រុងអរិយក្សត្រ និងជាប្រធានអនុសាខាកាកបាទ ក្រហមក្រុងអរិយក្សត្រ
លោក អភិបាលរងក្រុង, ប្រធានការិយាល័យ អង្គភាព និងមន្រ្តីរដ្ឋបាលក្រុងព្រះចៅអធិការ ៩វត្ត នៃក្រុងអរិយក្សត្រ លោក កែវ ច័ន្ទរ៉ា ចៅសង្កាត់ព្រែកអំពិលលោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែអំពិលជំនួយការសង្កាត់ព្រែកអំពិលយុវជនសង្កាត់ព្រែកអំពិលលោកនាយប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍នគរបាលសង្កាត់ព្រែកអំពិល លោក មេភូមិ អនុភូមិ ជំនួយការប្រជាការពារ ភូមិព្រែកអំពិលសរុបសមាសភាពនិមន្ត និងអញ្ជើញចូលរួម ៩៦ អង្គ នាក់។
ការចូលរួមចំណែកពីព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ បានឧបត្ថម្ភថវិកា និងសម្ភារ:រួមមាន៖
ឃីត ៣កញ្ចប់ធំ
អង្ករ ២៥០ គីឡូក្រាមទឹកសុទ្ធ ៤កេស
ទឹកក្រូច ៥កេសទឹកត្រី ៦យួរ
ត្រីខ ៧យួរ អំបិល ១កញ្ចប់
ទឹកស៊ីអ៉ីវ ៥យួរ មីម៉ាម៉ា ៧កេស
ថវិការចំនួន ១,២៥០,០០០រៀល ។
No comments:
Post a Comment