ខេត្តពោធិ៍សាត់ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០២៤ ក្រុមការងារ ស.អ.ក ស្រុកក្រគរ ដឹកនាំដោយលោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកនិង ជាប្រធាន សអក ស្រុកក្រគរ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ជាប្រធាន សអក ខេត្តពោធិ៍សាត់ បានអញ្ជើញចុះចែកប្រាក់បេឡាមរណសង្គ្រោះ ចំនួន ២០,០០០,០០០ រៀល ជូនដល់គ្រួសារសពអតីតយុទ្ធជន ចំនួន ៥ គ្រួសារ ក្នុង ១គ្រួសារ ទទួលបានថវិការ ៤,០០០,០០០ រៀល
១. ឈ្មោះ សៀង.ធុច ភេទស្រី ភូមិអូអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មរណៈភាពកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ (គ្រួសារជនពលីយោធា)
២. ឈ្មោះ សុខ សុវណ្ណ ភេទស្រី ភូមិរលួសកណ្តាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរខេត្តពោធិ៍សាត់ មរណ:ភាពកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ (គ្រួសារជនពលីយោធា)
៣. ឈ្មោះ តេង ងយ ភេទស្រី ភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរខេត្តពោធិ៍សាត់ មរណ:ភាពកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២៤ (គ្រួសារជនពលីយោធា)
៤. ឈ្មោះ តារា ដំប្លង់ ភេទប្រុសភូមិ ពុទ្រ្ទាមឃុំអូរសណ្តាន់ ស្រុកក្រគរខេត្តពោធិ៍សាត់ មរណ:ភាពកាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០២៤ (គ្រួសារជនពិការយោធា)
៥. ឈ្មោះ សៀង សាវ៉ុន ភេទប្រុស ភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់ មរណ:ភាពកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ (គ្រួសារ និវត្តជន យោធា)
ក្នុងនោះដែរមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធាន ប្រធានសាខា និងសមាជិក ស.អ.ក ស្រុកក្រគរ ផងដែរ ។
ក្នុងឱកាសនោះដែរ លោក អធិការ បានមានមតិសំណេះសំណាល និងចូលរួមរំលែកមរណៈទុក្ខដល់គ្រួសារសព និងអានលិខិតចូលរួមមរណៈទុក្ខរបស់គណបក្សប្រជាជនកម្ពុជាថ្នាក់ ខេត្ត ស្រុក ឃុំ ផងដែរ។
No comments:
Post a Comment