ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងខេត្តត្បូងឃ្មុំឃើញបើកលេងយ៉ាងរំភើយ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់.!។ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងខេត្តត្បូងឃ្មុំឃើញបើកលេងយ៉ាងរំភើយ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់.!។


ខេត្តត្បូងឃ្មុំ ÷ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអញឡាញខុសច្បាប់ មួយកន្លែង
ស្ថិតនៅខាងថ្នល់ទទឹងនៅជិតសាលាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងបើកលេង យ៉ាងគគ្រឹកគគ្រេងរីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាប! ខណៈបនល្បែងសុីសងនៅតែបន្តបើកលេងអនាធិបតេយ្យ.!។
បើតាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងស៊ីសងជលើមាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ់ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក មិនទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ បានលាភសក្ការៈហើយមើលទៅ.!។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា! ល្បែងស៊ីសងខុសច្បាប់មានទីតាំងខាងលើ ក្រុមញៀនល្បែងចូលលេងភ្នាល់ដាក់ប្រាក់ចាញ់ឈ្នះ រាប់.លានរៀល ដល់ រាប់.ពាន់ដុល្លារ ឯណោះហើយនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជាលួច.ឆក់.ប្លន់.និងអំពើ ហិង្សាក្នុងគ្រួសារ ជាដើម.!។
អាស្រ័យហេតុ!នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅសំណូមពរទៅដល់លោកឧត្តមសេនីយ៍ត្រី ជិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំមេត្តាចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាប! ទីតាំងល្បែងសុីសង”ជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់ ខាងថ្នល់ទទឹង នៅជិតសាលាស្រុកត្បូងឃ្មុំខាងលើនេះ ស្របតាមគោលនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព.ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន។

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។


No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages