អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន ! - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន !


កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីប៉ ុនប៉ងឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពយ កកាំបិតចុងស្រួចចាក់ទៅលើជ នរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចស្ថាន ីយ៍ប្រេងឥន្ធនៈ ភី ធី ធី ស្ថិតនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ប្រពន្ធជនរងគ្រ ោះ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីខាងលើ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះដ ល់កន្លែងកើតហេតុរួមគ្នាជាមួយប្រជាព លរដ្ឋធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ យកមកធ្វើការ សាកសួរ និងចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យ អ៊ុង វណ្ណា បានសារភាពឱ្យដឹងថា ខ្លួន ពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួ ចចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។ ដោយមូលហេតុកាលពីអំឡុងឆ្នាំ២០២១ ខ្លួនបានចូល ធ្វើការជាសន្តិសុខនៅស្ថានីយ៍ប្ មកហើយ។ ក្រោយមកជនរងគ្រោះ ក៏បានចូលធ្វើការជាមួយខ្លួ នដែរ និងបានប្រចាំការជាមួយគ្នា ដោយជនរងគ្រោះយាមខាងមុខ ចំណែកខ្លួនយាមខាងក្រ ោយ។ លុះពេលធ្វើការជាមួយគ្នាយូរៗទៅ ក៏មានបញ្ហាជា មួយគ្នា បង្កើតបានជាជម្លោះជារឿយៗ និងធ្លាប់ឈ្លោះប្រកែកទាស់ទែងរហូតប្រើអំពើហ ិង្សាទៅលើគ្នាទៅវិញទៅមក បង្កឲ្យមានរបួសស្នាមផងដែរ។ ក្រោយមកជនរងគ្រោះ ក៏បានប្តឹងទៅថៅកែការ៉ាស់ស ាំង ហើយថៅកែបានហៅពួកខ្លួនទាំងពីរនាក់ មកសួរនាំហេតុផល បន្ទាប់ពីសួរនាំរួច គាត់បានប ានណែនាំខ្លួនចំនួន ០២ ទៅ ០៣ លើក ប៉ុន្តែខ្លួនមិនបានអនុវត្ត និងស្តាប់តាមការ ណែនាំរបស់ថៅកែទេ។ ហេតុផលទាំងអស់នេះហើយទើបថៅកែសម្រេចចិត្តបញ្ ឈប់ខ្លួនពីការងារសន្តិសុខក្នុងកំឡុង ខែឧសភា ឆ្នាំ២០២៤ ធ្វើឲ្យខ្លួនមានគំនិតគុំគួនស្អប ់ ទៅលើជនរងគ្រោះចាប់ពីពេលនោះមក និងបានគិតក្នុងចិត្តថា ថ្ងៃណាមួយនឹងរៀបគម្រ ោងសម្លាប់ជនរងគ្រោះ។ លុះដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ប្រហែល ១២និង៣០នាទី ខ្លួនបានជិះម៉ូតូ មកកន្លែងកើតហេតុ ដោយមានកាំបិតចុងស្រួចសៀតនឹ ងចង្កេះខោ សំដៅទៅទីតាំងជនរងគ្រោះធ្វើការ ពេលទៅដល់ក៏ឃើញជនរងគ្រោះកំពុងរីយ៉ែឡាន ខ្លួន ក៏ឈប់ម៉ូតូក៏ទៅនិយាយជាមួយគ្នាមួយសន្ទុះ ហើយខ្លួនក៏ធ្វើសកម្មភាពដកកាំបិតពីចង្កេះចា ក់ទៅលើជនរងគ្រោះត្រូវចំក្បាលពោះ បណ្តាលឲ្យជាប់កាំបិតរងរបួសធ្ងន់។ បន្ទាប់ពីធ្វើសកម្មភាពរួច ខ្លួនព្យាយាមរត់គ េចខ្លួនតែត្រូវបានសមត្ថកិ ច្ចអាវុធហត្ថចុះអន្តរាគមន៍ រួមជាមួយបុគ្គលិ កការ៉ាសសាំង ចាប់ខ្លួនបានតែ ម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជ ំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages