បន្ទាប់ពីទទួលបាននូវបទបញ្ជាខាងលើ មន្ត្រីជំនាញជំនាញផែនការងារនគរបាលសណ្ដាប់ធ្នាប់ ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារប្រឆាំងគ្រឿងញៀន និង ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ អគ្គីភ័យ សហការជាមួយកម្លាំងជំនាញស្រុក-ក្រុងទាំង៧ បន្ដចុះអនុវត្តវិធានការផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ព្រហ្មទណ្ឌ គ្រឿងញៀន អាវុធជគ្រឿងផ្ទុះ ដូចខាងក្រោម៖
១. ច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំណែនាំអ្នកប្រើប្រាស់ផ្លូវនៅតាមចំណុចប្រឈម កន្លែងជើងកប ដែលងាយរងគ្រោះថ្នាក់កន្លងមក និងតាម ទីផ្សារ និងប្រជុំជននានា ទាំង៧ ស្រុក-ក្រុង ។
២. ផលប៉ះពាល់ នៃគ្រឿងញៀ.ន និងការប្រើប្រាស់បារីអេឡិចត្រូនិច នៅតាមគ្រឹះស្ថានអប់រំ តាមរយៈភូមិ-ឃុំមានសុវត្ថិភាព ។
៣. ច្បាប់ព្រហ្មទណ្ឌ និង អាវុធគ្រឿងផ្ទុះនៅតាមសាលារៀន គ្រឹៈស្ថានអប់រំ និងភូមិ-ឃុំមានសុវត្តិភាព ។
៤. ចុះរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជន ផ្សារដែលមានការកកស្ទះជាប់ផ្លូវជាតិ និង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស ចេញពីសាលា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ។
ការផ្សព្វផ្សាយនៅតាមបណ្តាអធិការក្រុង-ស្រុក រួមមានៈ
🚦អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ: ចុះផ្សព្វផ្សាយនៅវិទ្យាល័យ ម៉ាហាទ ហាជីហ្វីកក្រី លោកគ្រូ អ្នកគ្រូ ចូលរួមចំនួន ៥០នាក់ ស្រី ៣៣នាក់ សិស្សានុសិស្សចូលរួមចំនួន ៩៩៣នាក់ ស្រី ៥២៩នាក់ ។
🚦អធិការដ្ឋាននគរបាលស្រុកមេមត់: ចុះសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សចេញពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន មេមត់.ស្ថិតនៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ។
🚦អធិការដ្ឋាននគរបាលស្រុកតំបែរ: ចុះសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សចេញពីសាលាបឋមសិក្សា តំបែរ ស្ថិតនៅផ្លូវ ៧១c ភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ។
🚦អធិការដ្ឋាននគរបាលស្រុកអូររាំងឪ: ចុះសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សចេញពីសាលាបឋមសិក្សា អូររាំងឪ ស្ថិតនៅភូមិលេខ ៤កើត ឃុំអំពិលតាពក ស្រុកអូររាំងឪ ។
🚦អធិការដ្ឋាននគរបាលក្រុងសួង: ចុះសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សចេញពីសាលារៀន ខ្មែ ចិន សេង ម៉េង និងបឋមសិក្សារស្មីកុមារ. ចំណុចផ្លូវបំបែកជាបួនរង្វង់មូលដំរី ។
មន្ត្រីនគរបាលជំនាញ បានចុះអនុវត្តវិធានការ ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក បានអនុវត្តជាប់ជាប្រចាំ ៕
អត្ថបទដោយ ការិយាល័យផ្សព្វផ្សាយអប់រំ
No comments:
Post a Comment