លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅតែខិតខំប្រឹងប្រែងដើម្បីថ្វាយនូវដង្វាយសម្រាប់"បារមី" នៅពេលបងប្អូនអ្នកកាសែតដែលបានត្រូវចាប់ខ្លួននិងរួចបណ្តឹងនាពេលកន្លងទៅ!! - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅតែខិតខំប្រឹងប្រែងដើម្បីថ្វាយនូវដង្វាយសម្រាប់"បារមី" នៅពេលបងប្អូនអ្នកកាសែតដែលបានត្រូវចាប់ខ្លួននិងរួចបណ្តឹងនាពេលកន្លងទៅ!!


ខេត្តបាត់ដំបង: នៅល្ងាចថ្ងៃទី១៧​ខែមិថុនា ឆ្នាំ២០២៤ លោក ប្រធានបានបន្តបេសកម្មរបស់លោកទៅខេត្តបាត់ដំបងដើម្បីរៀបចំដង្វាយនិងបានអុជធូបនៅចំពោះមុខ លោកតា ដំបងគ្រញូងដើម្បីលាមាត់លាករនៅពេលលោកប្រធានបានបន់ស្រន់ជុំវិញអ្នកកាសែតដែលត្រូវបានរងបណ្តឹងនាពេលកន្កងទៅ។ សូមរម្លឹកថា:

 នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោកប្រធានបានមកអុជធូបលាបំណន់នៅពីមុខផ្នូរ លោក​ ឧកញ៉ា​ ឃ្លាំងមឿង និង​ ជំទាវ​ខាន់​ ខៀវ ដែលបានបន់ស្រន់ក្នុងអំឡុងពេលលន្លងទៅ។ លោកក៏សូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ប្រពៃរបស់លោក មាស សុវណ្ណ អគ្គលេខាធិការរងរបស់សមាគមនិងជាចាងហ្វាងការផ្សាយគេហទំព័រ"DBN NEWS ឌី បុី អិនញូស៍"ដែលបានចំណាយលើមធ្យោបាយធ្វើដំណើរនិងថ្លៃស្នាក់នៅពិសេសលោកបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោក។​សូមបញ្ជាក់ថា:

 នៅក្នុងពិធីបន់ស្រន់និងបូងសួងនៅមុខ លោក តាដំបងគ្រញូង នេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជា ម៉ៅ និង លោក សុខ សិទ្ធិ អនុប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ជាពិសេសទៀតនោះ លោក សុខ សិទ្ធិ និង ភរិយា បានចំណាយនូវការស្នាក់នៅទៀតផង។ ជាចុងក្រោយលោកប្រធាន ទេស វិបុល បានជូនពរជ័យសិរីមង្គលនិងមានសុខភាពល្អដល់លោក មាស សុវណ្ណ និងក្រុមគ្រួសារ និងលោក សុខ សិទ្ធិ និងក្រុមគ្រួសារដើម្បីចូលរួមបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងសង្គមជាតិ


No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages