ចោរលួចម៉ូតូម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់! - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

ចោរលួចម៉ូតូម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!

 



កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មានក្រុមជនសង្ស័យចំនួន ០៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាប៊ីត ស្លាកលេខកណ្តាល 1AH-5621 នៅចំណុច ជិតហាងម៉ីម៉ីសាឡន ច្រកចូលផ្សារបន្លែ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្រោយពេលទទួលពាក្យបណ្ដឹង កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះស្រាវជ្រាវជាបន្តបន្ទាប់។ រហូតដល់វេលាម៉ោងប្រមាណ ១៧និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញអាវុធហត្ថខណ្ឌច្បារអំពៅ បានឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន ធីលិន ភេទប្រុស ជនជាតិ វៀតណាម នៅចំណុចផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាំយកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការតាមនីតិវិធី។

ក្រោយពេលស្ដាប់ចម្លើយជនសង្ស័យ មាន ធីលិន បានសារភាពថា ខ្លួន និងបក្ខពួក០២នាក់ទៀត ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង នៅចំណុចទីតាំងខាងលើ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕


No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages