(ឧត្តរមានជ័យ)៖ លោក រិទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាជាពលរដ្ឋ រៀបចំពិធីស្រង់ព្រះ ជាមួយការលេងកំសាន្តល្បែងប្រជាប្រិយខ្មែរ បិទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ នៅវត្តជ័យឧត្តមចុងកាល់ ស្រុកចុងកាល់។
ពិធីនេះ គេសង្កេតឃើញថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ចូលរួមស្រង់ព្រះបដិមា ក៏ដូចជាព្រះសង្ឃ ជាមួយនឹងការបួងសួងសូមឱទេវតាឆ្នាំថ្មី ឆ្នាំរោង តាមជួយបីបាច់ថែរក្សា ឱ្យជួបតែសេចក្តីសុខសប្បាយ សិរីសួស្តី សុភមង្គលតវៀងទៅ។
ក្រៅពិធីស្រង់ព្រះ គេក៏សង្កេតឃើញថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋយើង នាំគ្នាលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ ជាមួយនឹងការបិទបញ្ចប់ពិធីចូលឆ្នាំចាប់ពីថ្ងៃនេះតទៅ និងសន្យាជួបគ្នានៅពិធីចូលឆ្នាំថ្មីឆ្នាំក្រោយទៀត៕
No comments:
Post a Comment