លោក ថោង ខុន ដឹកនាំការបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកបារាយណ៍ និងស្រុកតាំងគោក - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

លោក ថោង ខុន ដឹកនាំការបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកបារាយណ៍ និងស្រុកតាំងគោក


(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំសមាជិកគណបក្សបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកបារាយណ៍និងស្រុកតាំងគោក និងបានអំពាវនាវដល់សមាជិកបក្សនិងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

* សម្រាប់ការដង្ហែរក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកបារាយណ៍មានអ្នកចូលរួមជាង១,៥០០នាក់ ចាប់ដង្ហែពីមុខវត្តស្វាយជីអោកដល់ឃុំគគីរធំ។

* សម្រាប់ការដង្ហែក្បូនបិទយុទ្ធនាការនៅស្រុកតាំងគោកមានអ្នកចូលរួមជាង១,៥០០នាក់ដែរ ចាប់ដង្ហែពីវត្តថ្លាដល់មុខវត្តស្វាយជីអោក (មណ្ឌលអភិវឌ្ឍន៍តេជោ ហ៊ុន សែន ទី៥)។

នាឱកាសនោះ លោក ថោង ខុន បានថ្លែងទៅកាន់សមាជិកគណបក្សថា ក្នុងរយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត បេក្ខជនក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជន រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់បានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ដោយបានជួបសំណេះសំណាល និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកបក្សនៅតាមភូមិ តាមខ្នងផ្ទះ ពិសេសគឺបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីគោលនយោបាយនៃការអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជន បានណែនាំឱ្យស្គាល់អំពីលេខរៀងគណបក្សប្រជាជន បានបង្រៀនពីការគូសសន្លឹកឆ្នោត និងការត្រួតពិនិត្យឯកសារបម្រើដល់ការបោះឆ្នោត ដូចជា អត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។

លោកប្រធានក្រុមការងារក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិកគណបក្សប្រជាជននៃឃុំទាំង១០របស់ស្រុកបារាយណ៍ និងឃុំទាំង៨របស់ស្រុកតាំងគោក ដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោកបានផ្ដាំផ្ញើដល់សមាជិក-សមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់គ្នាថែរក្សាសុខភាព កុំពិសារគ្រឿងស្រវឹង កុំចេញទៅណាឆ្ងាយៗ និងសូមត្រៀមខ្លួនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយត្រូវត្រៀមឱ្យបានស្រេចបាច់នូវអត្តសញ្ញាណបណ្ណ ឬឯកបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពិសេសគឺសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានសញ្ញារូប «ទេវតាបាចផ្កា» ដើម្បីបន្តការថែរក្សាសន្តិភាព ការអភិវឌ្ឍមូលដ្ឋាន និងដើម្បីជីវភាពសុខសាន្តរបស់ប្រជាជនតទៅមុខទៀត។

គួរជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះបើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ សម្រាប់ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គ.ជ.ប បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages