កណ្តាល: ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសគណ:កម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំង សមាជិក សមាជិកា សាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់៨៦ យាងចូល៨៧ព្រះវស្សា នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។
រូបថត៖កណ្តាល
No comments:
Post a Comment