ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកសហការជាមួយក្រុមគ្រូពេទ្យសមាគមប្រឹក្សាសុខភាពប្រជាជនបានចុះពិនិត្យ និងព្យាបាលជូនដល់ជនពិការដៃជើងខេត្តព្រះវិហារ ដោយឥតគិតថ្លៃ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកសហការជាមួយក្រុមគ្រូពេទ្យសមាគមប្រឹក្សាសុខភាពប្រជាជនបានចុះពិនិត្យ និងព្យាបាលជូនដល់ជនពិការដៃជើងខេត្តព្រះវិហារ ដោយឥតគិតថ្លៃ



ដៃជើងសិប្បនិមិត្តចំនួន ៦១០នាក់ ត្រូវបានយកមកព្យាបាលជូនដល់ជនពិការដៃជើង នៅទូទាំងខេត្តព្រះ វិហារដោយក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកសហការជាមួយក្រុមគ្រូពេទ្យសមាគមប្រឹក្សាសុខភាពប្រជាជន ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងជាតំណាងឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តព្រះវិហារ និងមានការអញ្ចើញចូលរួមពីសំណាក់ ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក និងបងប្អូនជាជនពិការដៃជើង ជាច្រើនរូប ។ 

សូមបញ្ជាក់ផងដែរថា តាមការជូនដំណឹងរបស់សមាគមដើម្បីសុខភាពប្រជាជនការ ពិនិត្យ និងព្យាបាលនេះនឹងចាប់ទទួលពីថ្ងៃទី១២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការអ្នកតំណាងរាស្ត្រ ខេត្តព្រះវិហារ ៕

 មន្ទីរព័ត៌មានខេត្តព្រះវិហារ: សម្រួលដោយ៖dara


No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages