កណ្តាល៖ ផ្លូវបេតុងអាមេ មួយខ្សែ ប្រវែង ៨៨៥ ម៉ែត្រ និងស្ពានបេឡេ មួយកន្លែង ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានត្រូវសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។
ក្រៅពីនេះ អ្នកស្រុកកោះធំ ទទួលបានសមិទ្ធផលជាច្រើនទៀត ដូចជា ផ្លូវជាតិលេខ២១ ស្ពានឆ្លងទន្លេបាសាក់កោះធំ ផ្លូវលេខ១១០ មន្ទីរពេទ្យ តេជាសែន កោះធំ មណ្ឌលសុខភាព ផ្លូវបេតុងជាច្រើនខ្សែ និងបណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាច្រើនទៀត ដើម្បីសម្រួលដល់ ការរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ ឱ្យមានជីវភាពកាន់តែ ប្រសើរឡើង ថែមមួយកម្រិតទៀត។ ជាងនេះទៅទៀត ប្រជាពលរដ្ឋ នៅស្រុកកោះធំ ក៏នឹងទទួលបានគម្រោង បំពាក់ភ្លើងសូឡាបំភ្លឺ ផ្លូវ ពេលយប់ តាមបណ្ដាញផ្លូវបេតុង ដែលបានសាង សង់រួច ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ធានាបានសន្តិសុខ សុវត្ថិភាព ផងដែរ។
ថ្លែងសំណេះសំណាល នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាៈ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ មានការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ដែលបច្ចុប្បន្ន ប្រទេសយើង បានបើក ដំណើរការសេដ្ឋកិច្ចសង្គម ទាំងស្រុងឡើងវិញ តាមរយៈការសម្រេចបាន អត្រានៃការចាក់វ៉ាក់សាំងបង្ការ បានច្រើនជាងគេ លំដាប់ទីពីរ នៅក្នុងពិភព លោក។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើង ពីសមិទ្ធផលជាច្រើនរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋ នៅស្រុកកោះធំ ដែលរួមមាន ផ្លូវជាតិលេខ២១ ស្ពានឆ្លងទន្លេបាសាក់កោះធំ ផ្លូវលេខ១១០ មន្ទីរពេទ្យ តេជាសែន កោះធំ មណ្ឌលសុខភាពផ្លូវបេតុង ជាច្រើនខ្សែ និងបណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាច្រើនទៀត ដើម្បីសម្រួលដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យមានជីវភាព កាន់តែប្រសើរឡើង ថែមមួយ កម្រិតទៀត។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរ អំពីគម្រោងបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវ ពេលយប់ តាមបណ្ដាញផ្លូវបេតុង ដែលបានសាងសង់រួច ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាន សន្តិសុខ សុវត្ថិភាពផងដែរ។
បន្ទាប់ពីកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងស្ពានមួយកន្លែងនា ពេលនេះ លោកទេស រដ្ឋមន្ត្រី បានអញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេស ពាក់ព័ន្ធ របស់ក្រសួង ចុះពិនិត្យវឌ្ឍនភាព ការងារ សាងសង់មន្ទីរពេទ្យតេជោ សែន កោះធំ ដើម្បីធានាគុណភាពសំណង់ ស្របតាមកិច្ចសន្យា ដែលមានចែង នៅក្នុងសៀវភៅបន្ទុក ហើយគិតរហូតមកទល់ពេលនេះ ការសាងសង់ សម្រេចបាន ៣៣,៥៨% ហើយ គ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
សូមជម្រាបជូនផងដែរថា ផ្លូវបេតុងអាមេ ប្រវែង ៨៨៥ ម៉ែត្រ និងស្ពានមួយកន្លែង ដែលសម្រេច បាន នៅថ្ងៃនេះ នឹងចូលរួមចំណែក ក្នុងការសម្រួលដល់ ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពប្រសើរឡើង៕
No comments:
Post a Comment