ខេត្តកណ្តាល: អស់រយៈពេលជាង៧ឆ្នាំនៃជំងឺដើរមិនរួចនិងងើបមិនរួចរបស់អ្នកម្តាយខ្ញុំមានការលំបាកនិងមានការឈឺចាប់ពេញខ្លួនប្រាណព្រមទាំងមិនបានឃើញទេសភាពខាងក្រៅផ្ទះទៀតផង។នៅរាត្រីនេះអ្នកម្តាយមានសេចក្តីរីកយ៉ាងពន់ពេកជាមួយនឹងកូនចៅប្រុសស្រីប្រកបដោយគន្លងធម៏គ្រប់ៗគ្នា។ហើយចៅប្រុសបានរុញរទេះជូនជីដូនធ្វើដំណើរកំសាន្តតាមដងផ្លូវនៅក្នុងភូមិព្រែកក្របៅទី៣ឃុំព្រែកអំពិលស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។
ក្នុងពេលវេលាដ៍មានអត្ថនយ័និងអត្ថប្រយោជន៍ជាមួយនឹងសេចក្តីរីករាយដែលមិនដែលមានក្នុងរយ:ជាង៧ឆ្នាំនេះអ្នកម្តាយបានទៅលេងជាមួយជីដូនមួយរបស់គាត់ផងដែរ។ហើយនៅថ្ងៃស្អែកនេះអ្នកម្តាយនឹងបន្តធ្វើដំណើរតាមរទេះរុញទំនើបមួយនេះទៅសួរសុខទុក្ចបងប្អូនបស់គាត់ទៀតផង។ហើយរទេះរុញមួយនេះគឺជាអំណោយដ៍ថ្លៃថ្លារបស់លោក ឆឹម ឬទ្ធិចៅក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានជូនដល់អ្នកម្តាយរបស់ខ្ញុំកាលពីល្ងាចថ្ងៃទី៦ខែមេសាឆ្នាំ២០២២នេះ។ខ្ញុំបាទនិងក្រុមគ្រួសារសូមជូនពរជយ័សិរីមង្គលចូលមានដល់អ្នកនិងក្រុមគ្រួសាររបស់អ្នកជួបតែសេចក្តីសុខចម្រើនគ្រប់ពេលវេលានិងមានសុខភាពល្អ។រាត្រីសួស្តី!
No comments:
Post a Comment