សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីប្រទេសឡាវចូលជួបសម្តែ ងការគួរសម - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីប្រទេសឡាវចូលជួបសម្តែ ងការគួរសម



ភ្នំពេញ :ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម បួកែវ ភុំវង្សសាយ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខជូន សម្តេចប្រធានរដ្ឋសភា ពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភានៃប្រទេសឡាវ។ ឯកឧត្តមបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាលក្ខណៈបងប្អូនរវាងប្រទេសទំាងពីរដែលមានតំាងពីយូរមក។ តំណាងឱ្យប្រទេសឡាវ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអរគុណរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ និងសម្ភារបរិក្ខារពេទ្យជាច្រើនទៀត ជូនដល់ប្រទេសឡាវនាពេលកន្លងមក។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា នៅក្នុងពេលចាប់ផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជានេះ ក្រោយពីបានជូនសារតំាងដល់ប្រមុខរដ្ឋស្តីទីសម្តេ ចវិបុលសេនាភក្តី សាយ ឈុំ រួចមក ឯកឧត្តមបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយភាគីកម្ពុជាជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ បម្រើផលប្រយោជន៍ប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសក កម្មការទូតរបស់ឯកឧត្តមនៅម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់នេះ ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ទាំងក្នុងក្របខ័ណ្ឌ បក្ស រដ្ឋាភិបាល និងរដ្ឋសភា។

សម្តេចបានមានប្រសាសន៍បន្តថា ទោះបីនៅក្នុងកាលៈទេសៈជំងឺកូវីដ-១៩ រាតត្បាតជាង២ឆ្នាំមកនេះយ៉ាងណាក្តី តែទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅតែបន្តធ្វើឡើងជាប្រក្រតី ហើយការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការជួបសន្ទនារវាងថ្នាក់ដឹកនាំប្រទេសទំាងពីរ បានធ្វើឡើងជាប្រចំា។ ជាក់ស្តែង ដូចជាជំនួបសម្តេច និងឯកឧត្តម ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ និងដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយករដ្ឋមន្រ្តីឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាដើម ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន។ កម្ពុជាជឿជាក់ថា ប្រទេសឡាវនឹងមានវត្តមាន នៅក្នុងមហាសន្និបាត និងជំនួបដ៏សំខាន់នោះ។ សម្តេច បានគូសបញ្ជាក់ថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីលើឆាកអន្តរជាតិដ៏មានសារៈសំខាន់នេះរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាព ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូលផងដែរ៕ដោយប៉ាល់ សុង (ប្រភពៈរដ្ឋសភា) សម្រួលផ្សាយដោយ៖ dara

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages