អភិបាលខេត្តកំពង់ធំបានដាក់កំហិតចំពោះសម្ថកិច្ចត្រូវរឹតបណ្តឹងដល់អ្នកបើកបរដែលមិនពាក់មួកសុវត្ថិភាព - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តកំពង់ធំបានដាក់កំហិតចំពោះសម្ថកិច្ចត្រូវរឹតបណ្តឹងដល់អ្នកបើកបរដែលមិនពាក់មួកសុវត្ថិភាព





(កំពង់ធំ)÷ ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំបានដាក់កំហិតចំពោះសម្ថកិច្ចត្រូវរឹតបណ្តឹងដល់អ្នកបើកបរដែលមិនពាក់មួកសុវត្ថិភាព។ 
ឯកឧត្តម ងួន រតនៈ បានថ្លែងក្នុងកិច្ចប្រជុំគណៈគណៈបញ្ជាការឯកភាពខេត្តនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

 នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំបានលើកឡើងថាតាមរយៈរបាយការណ៍ពេលនេះបានបង្ហាញឲ្យឃើញថាការគោរពច្បាប់ចរាចរណ៍នៅក្នុងខេត្តកំពង់ធំមានការធ្លាក់ចុះដូចនេះឯកឧត្តមបានជំរុញឲ្យសមត្ថកិច្ចមានការរឹតបន្តឹងនឹងដាក់កំហិតឲ្យបានម៉ឺងម៉ាត់ជាទីបំផុតចំពោះអ្នកបើកបរទាំងឡាយណាដែលមិនពាក់មួកសុវត្ថិភាពនិងមិនគោរពច្បាប់ចរាចរណ៍។

 ឯកឧត្តមបានបន្តទៀតថាអាជ្ញាធរទាំងអស់ត្រូវពង្រឹងឡើងវិញនៅតិចការស្នូលរបស់ខ្លួនជាពិសេសការបង្ក្រាបឲ្យខានតែបានទៅលើការនេសាទខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួនព្រោះអីឥឡូវនេះរូបភាពឯកឧត្តមផ្ទាល់ត្រូវបានគេយកទៅផ្សព្វផ្សាយក្នុងសារព័ត៌មានរួចហើយដែរ។ ឯកឧត្តមក៏បានសំណូមពរដល់កងកម្លាំងទាំងអស់ត្រូវពិនិត្យមើលមុខសញ្ញានិងតាមដានឲ្យបានច្បាស់លាស់ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។ ឯកឧត្តមបានបន្តទៀតថាអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពនៃការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅតាមថ្នាក់មូលដ្ឋានឲ្យបានទាន់ពេលវេលាហើយត្រូវកំណត់នៅបញ្ហាទំនាស់ទាំងនោះតើវាជាប្រភេទបញ្ហាអ្វីខ្លះ?ហើយដោះស្រាយបានប៉ុន្មានករណី?និងត្រូវមានផែនការដោះស្រាយនៅពេលបន្ទាប់ទៀតហើយ ឯកឧត្តមនិងតាមដាននៅកិច្ចការនេះនៅពេលប្រជុំលើកក្រោយ តើការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋបានដល់កម្រិតណាហើយ? ។ 

 ដោយឡែកចំពោះការប្រមូលផ្ដុំក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវកំណត់ឲ្យបានច្បាស់លាស់នៅផែនការក្នុងការបន្តចាក់សាំងជូនប្រជាពលរដ្ឋនិងតាមដានឲ្យបានច្បាស់លាស់តើប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការឆ្លងវិជ្ជាមានកូនប៉ុន្មាននាក់ដែលតម្រូវអោយមានការព្យាបាលនៅផ្ទះឬក៏មានអាការ ធន់ធ្ងរដែលត្រូវបញ្ជូនមកមន្ទីរពេទ្យឱ្យបានទាន់ពេល។ ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរក្រុងស្រុកខណ្ឌតាមមូលដ្ឋានត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយក្នុងការធ្វើកិច្ចការរបស់ខ្លួនដើម្បីត្រៀមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។ លើសពីនេះទៅទៀតឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតក្នុងការដោះស្រាយបញ្ហាធំរបស់ប្រជាពលរដ្ឋពិសេសបញ្ហាដែល

នៅសេសសល់កន្លងមកត្រូវតែចូលរួមពិភាក្សាដោះស្រាយឲ្យបានទាន់ពេលវេលាដើម្បីជាការផ្ដល់ទំនុកចិត្តជូនដល់ប្រជាពលរដ្ឋផងដែរ។ ជាចុងក្រោយឯកឧត្តមបានសំណូមពរដល់អាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវតែពិនិត្យតាមដាននៅសុខទុក្ខរបស់ប្រជាពលរដ្ឋពិសេសការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួននិងធ្វើរបាយការណ៍មកមន្ទីរជំនាញពាក់ព័ន្ធឲ្យបានទាន់ពេលវេលា ៕ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ DARA


No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages