រដ្ឋបាលខេត្ត បើកកិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្ត បើកកិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត



កណ្ដាល : ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក.)ខេត្តកណ្ដាល ដែលរៀបចំដោយ រដ្ឋបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ និង អបអរសាទរចំពោះលទ្ធផលការងារដែល គ.ក.ស.ក. ខេត្ត សម្រេចបានក្នុងឆ្នាំ២០២១កន្លងមក ។

 ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក្ដី គ.ក.ស.ក. ខេត្ត គ.ក.ស.ក.ក្រុង-ស្រុក និងគ.ក.ន.ក. ឃុំ-សង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការជាដៃគូ បានខិតខំប្រឹងប្រែងមិនរាថយឡើយ ដែលសបញ្ជាក់ឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់ គ.ក.ស.ក.ខេត្ត គ.ក.ស.ក.ក្រុង-ស្រុក និងគ.ក.ន.ក. ឃុំ-សង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការជាដៃគូ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងតម្រូវការរបស់ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះនៅក្នុងខេត្ត កណ្តាល ។

 ឯកឧត្តម អភិបាលខេត្ត បានសន្យាថា នឹងទទួលយកនូវរាល់មតិយោបល់ និងសំណូមពរនានា ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ យកទៅធ្វើការពិចារណា រកដំណោះស្រាយ និងផ្ដល់ការគាំទ្របន្ថែមទៀត ដល់ការអនុវត្តមុខងារភារកិច្ចរបស់ គ.ក.ស.ក.ខេត្ត គ.ក.ស.ក.ក្រុង-ស្រុក និង គ.ក.ន.ក.ឃុំ-សង្កាត់។ ឯកឧត្តម ក៏បានកោតសរសើរចំពោះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក.) និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញមុខងារ តួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម និងតម្រូវការរបស់ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ហើយបានយកចិត្តទុកដាក់ធ្វើការឆ្លើយតប ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី សំដៅលើកកម្ពស់ស្ថានភាពស្រ្តី និងកុមារប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមក្នុងក្របខ័ណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងបរិបទដែលប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងអាស្រ័យផលពី សន្តិភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយ ដែលបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា បានចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ មានរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់។ 

 លោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធាន គ.ក.ស.ក.ខេត្ត បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំរយៈពេលមួយថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ពីព្រោះបានផ្ដល់នូវធាតុចូលជាច្រើនសម្រាប់ គ.ក.ស.ក. គ្រប់ថ្នាក់យកទៅពិចារណា និងប្រតិបត្តិក្នុងការបំពេញមុខងារភារកិច្ចរបស់ខ្លួន ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផល ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក៏ដូចជាការលើកកម្ពស់វិស័យសេវាសង្គម ប្រកបដោយសមធម៌ និងបរិយាប័ន្នក្នុងខេត្តកណ្ដាល ៕ ដោយ ណយ នឿន(ប្រ ភពៈ រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

 


No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages