វេទិកាធុរកិច្ចកម្ពុជា-ហុងគ្រី រៀបចំឡើងជាលើកដំបូង - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

វេទិកាធុរកិច្ចកម្ពុជា-ហុងគ្រី រៀបចំឡើងជាលើកដំបូង

 



ភ្នំពេញ:  ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ វេទិកាធុរកិច្ចកម្ពុជា-ហុងគ្រី លើកទី១ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ក្រោមប្រធានបទ «ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះដើម្បីលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ជាមួយនឹងភាពធន់នឹងជំងឺរាតត្បាតកូវីដ១៩»។ វេទិកានិម្មិតនេះ ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Istvan Joo អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។ មន្ត្រីជាន់ខ្ពស់ប្រមាណ ២០០នាក់ មកពីក្រសួង និងស្ថាប័ននានា តំណាងមកពីវិស័យឯកជននៃប្រទេសទាំងពីរ និងអ្នកពាក់ព័ន្ធផ្សេងទៀត បានចូលរួមកិច្ចប្រជុំនេះ។ ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសហុងគ្រី ជាមួយនឹងគោលនយោបាយច្បាប់ និងធុរកិច្ចកាន់តែប្រសើរឡើង។ វេទិកានេះគឺជាឱកាសមួយសម្រាប់ពាណិជ្ជករ និងអ្នកវិនិយោគនៃប្រទេសទាំងពីរក្នុងការបង្កើតបណ្តាញ និងពង្រីកប្រតិបត្តិការអាជីវកម្ម និងការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានគូសបញ្ជាក់លើវិស័យសក្តានុពលចំនួនប្រាំមួយនៅក្នុងប្រទេសកម្ពុជា រួមមាន កសិកម្ម បច្ចេកវិទ្យាធារាសាស្រ្ត និងបរិស្ថាន ការកែច្នៃ និងសុវត្ថិភាពចំណីអាហារ សេវាកម្មទេសចរណ៍ ផលិតកម្មឱសថ និងបច្ចេកទេសវេជ្ជសាស្រ្ត និងការផលិត។

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages