ការប្រណាំងកង់ភ្នំជុំទី១ ទាញអ្នកចូលរួមច្រើនកុះករមិនធ្លាប់មានក្នុងរយៈពេល ១៥ ឆ្នាំ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

ការប្រណាំងកង់ភ្នំជុំទី១ ទាញអ្នកចូលរួមច្រើនកុះករមិនធ្លាប់មានក្នុងរយៈពេល ១៥ ឆ្នាំ



ការប្រណាំងកង់ភ្នំ WURKZ Mountain Bike Series ជុំទី១ ដែលធ្វើឡើងនៅឯភ្នំជាលកាលពីពេលថ្មីៗនេះ ទទួលបានអ្នកចូលរួមប្រកួត និងទស្សនាយ៉ាងច្រើនកុះកររហូតជាង ១៥០០​នាក់ ដែលចំនួននេះមិនធ្លាប់មានក្នុងរយៈពេល ១៥ ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍នេះទេ។ នេះបើតាមការបញ្ជាក់របស់លោក Pierre Yves Catry ប្រធានបច្ចេកទេសរៀបចំការប្រកួត និងស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ។

ក្រោយបញ្ចប់ការប្រណាំងជុំទី១ លោក Pierre Yves Catry បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបណាស់ ដែលព្រឹត្តិការណ៍នៃការប្រណាំងនេះទទួលបានការគាំទ្រយ៉ាងខ្លាំង និងពិតជាធំបំផុតមិនធ្លាប់មានពីមុនមក។»

បើតាមលោក Pierre អ្នកចុះឈ្មោះចូលរួមការប្រកួតមានចំនួន ៤៧៨នាក់ ក៏ប៉ុន្តែអ្នកប្រណាំងភាគច្រើនមកជាមួយគ្រួសារ និងជាមួយអ្នកគាំទ្រ បូករួមជាមួយអ្នកទស្សនាផ្សេងទៀត ធ្វើឲ្យចំនួនសរុបនៃអ្នកចូលរួមច្រើនបែបនេះ។

ជាមួយគ្នានេះដែរ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឩបត្ថម្ភផ្តាច់មុខព្រឹត្តិការណ៍នេះ ក៏បានលើកឡើងដែរថា កម្មវិធីប្រណាំងកង់ភ្នំនេះគឺជាព្រឹត្តិការណ៍កម្សាន្តបែបសុខភាពដ៏ល្អមួយ ស្របជាមួយនឹងការបន្តកើនឡើងនៃភាពពេញនិយមនិងប្រជាប្រិយភាពនៃការជិះកង់។

អ្នកស្រី គង់ កុសល បានបន្ថែមថា ខ្មែរ ប៊ែវើរីជីស នឹងបន្តឩបត្ថម្ភការប្រកួតជុំទី២ និងជុំទី៣បន្ថែមទៀត ហើយក៏បានលើកទឹកចិត្តឲ្យពលរដ្ឋធ្វើការចូលរួមកម្មវិធីនេះឲ្យបានច្រើន។ ជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅព្រែកលៀប ចំណែកឯជុំទី៣នឹងធ្វើឡើងនៅខែមករា ឆ្នាំ២០២១ នៅគិរីរម្យ។

កីឡាករល្បីម្នាក់ឈ្មោះ ហេង បានមានចំណាប់អារម្មណ៍ថា៖ «ថ្ងៃនេះគឺមានភាពអធិកអធមមែនទែន។​ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំណាយគ្រប់បែបយ៉ាង ដើម្បីឲ្យបងប្អូនបានមកចូលរួមឲ្យស្គាល់ថាកីឡាជិះកង់នេះមានបទពិសោធខុសប្លែកយ៉ាងណា ក្នុងស្ថានភាពផ្លូវភ្នំ ផ្លូវរាប និងស្ថានភាពផ្សេងៗទៀត។ និយាយជារួម ការជិះកង់លក្ខណៈកីឡានេះ វាមានសារៈសំខាន់ខ្លាំងណាស់»។

ចំណែកឯកីឡាករមួយរូបទៀត លោក ទូច គន្ធន់ បានស្នើសុំឲ្យមានការបង្កើតកម្មវិធីនេះទៀត ដើម្បីឲ្យយុវជនចូលរួមឲ្យបានខ្លាំងក្លា ដែលផ្តល់ផលល្អមួយផ្នែកដល់សុខភាពផងដែរ។

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages