ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំដល់បេក្ខជន បេក្ខនារី ដែលចូលរួមប្រឡងត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំដល់បេក្ខជន បេក្ខនារី ដែលចូលរួមប្រឡងត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង

  


ភ្នំពេញ: ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់បេក្ខជន បេក្ខនារី ដែលចូលរួមប្រឡង ត្រូវខិតខំនិងត្រូវជឿជាក់ លើសមត្ថភាពខ្លួនឯង អ្នកចេះគឺជាប់។ ការណែនាំបែបនេះក្នុងឱកាស ដែលឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងតំណាងក្រសួង មុខងារសាធារណៈ បានអញ្ជើញពិនិត្យមើលដំណើរការរៀបចំការប្រឡងជ្រើសរើសក្របខណ្ឌថ្មី នៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាប់គល់ស្ពានជ្រោយចង្វារខាងលិច នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១នេះ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានមានប្រសាសន៍ បញ្ជាក់ថា ការរៀបចំប្រឡងជ្រើសរើសមន្រ្តីរាជការ ចូលបម្រើការងារក្នុងក្របខ័ណ្ឌ ក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១នេះ មិនមែនជាការផ្ដល់ឱ្យថ្មីនោះទេ គឺជាក្របខណ្ឌដែលក្រសួងមុខងារសាធារណៈ បានឱ្យតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យាពេលរហូតមកដល់ពេលនេះ ដោយសារបញ្ហាការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មិនអាចរៀបចំការ ប្រឡងបាន ។ ដូច្នេះសម្រាប់ការសម្រេចរៀបចំឱ្យមានការប្រឡងនេះឡើងវិញ ដោយសារបានពិនិត្យឃើញពីស្ថានភាពនៃដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានគ្រប់ដូសជូនដល់ប្រជាពលរដ្ឋទូទៅរួចហើយ។ ចំពោះដំណើរការប្រឡងវិញ សម្រាប់បន្ទប់នីមួយៗ បានរៀបចំឱ្យមានគម្លាតពីគ្នា សម្រាប់បេក្ខជន បេក្ខនារី ដែលបានចូលប្រឡង ហើយត្រូវបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់ នៃដំណើរការប្រឡងនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានណែនាំដល់គណៈកម្មការ រៀបចំការប្រឡង ធ្វើយ៉ាងឱ្យទទួលបានលទ្ធផលល្អ ហើយចំពោះបេក្ខជន បេក្ខនារី ដែលចូលរួមប្រឡង ត្រូវមានជឿជាក់លើសមត្ថភាព ខ្លួនឯង និងមិនមានភាពភ័យខ្លាចឆ្លងជំងឺកូវីដ១៩ ដើម្បីប្រឹងប្រែងប្រឡងសម្រាប់វិញ្ញាសាដែលក្រសួងព័ត៌មានបានដាក់ចេញឱ្យទទួលបាន ជោគជ័យ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានរលឹកដល់គណៈកម្មការប្រឡង ត្រូវពិនិត្យចំពោះ បេក្ខជន បេក្ខនារី មុននឹងចូលប្រឡង ត្រូវបង្ហាញកាត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បើមិនមានទេ មិនអនុញ្ញាតឱ្យចូលបន្ទប់ប្រឡងនោះទេ ។

ឯកឧត្តម ប៉ែត ពិសី ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងព័ត៌មាន បានបញ្ជាក់ជូនថា ដើម្បីធ្វើឱ្យការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុក្រឹតភាព គឺ ក្រសួងបានការបង្កើតគណៈកម្មការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន ដែលមានឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាប្រធាន ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាអនុប្រធាន ។ គណៈកម្មការនេះ មានភារកិច្ចដឹកនាំរៀបចំដំណើរការប្រឡង ជ្រើសរើសក្របខ័ណ្ឌថ្មី ទៅតាមនិតិវិធី ឱ្យមានប្រសិទ្ធិភាព។ ទន្ទឹមជាមួយនេះ ក៏មានការបង្កើត អនុគណៈកម្មការរៀបចំការប្រឡង ជ្រើសរើសក្របខ័ណ្ឌថ្មីនៃក្រសួងព័ត៌មាន ឆ្នាំ២០២១ ផងដែរ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងឆ្នាំនេះ នាយកដ្ឋានបុគ្គលិកក្រសួងព័ត៌មាន ទទួលបានអ្នកដាក់ពាក្យប្រឡងសរុបចំនួន ១១១ រូប ក្នុងនោះជំនាញផ្នែកព័ត៌មានវិទ្យា មានបេក្ខជន បេក្ខនារី ដាក់ពាក្យប្រឡង ២០ រូប ហើយត្រូវប្រឡងនៅសាលប្រជុំព្រះវិហារ ទីស្តីការ ក្រសួងព័ត៌មាន។ ចំពោះជំនាញសារព័ត៌មានចំនួន ៩១ រូប ដែលបានដាក់ពាក្យប្រឡង គឺត្រូវប្រឡងនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាប់គល់ស្ពានជ្រោយចង្វារខាងលិច ៕

ដោយ:លោកស្រី ប៉ុង សុភាវី  ប្រភព:វិទ្យុជាតិកម្ពុជា 



No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages