ឯកឧត្តម ងួន រតនៈ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ នៅស្រុកមោងឫស្សី - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម ងួន រតនៈ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ នៅស្រុកមោងឫស្សី

 បាត់ដំបង: ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១  នៅថ្ងៃ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង មានការអញ្ជើញចូលរួមដោយលោកអភិបាលរងអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនផងដែរ បានអញ្ជើ ញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងបិទខ្ទប់ នៅភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី បន្ទាប់ពីមានការផ្ទុះជាសហគមន៍នៅភូមិខាងលើនូវជំងឺកូវីដ-១៩យ៉ាងគំហុក ។

ឯកឧត្តម ងួន រតនៈ បានប្រសាន៍ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងបិទខ្ទប់នេះ សូមតាមដានសុខភាពប្រចាំថ្ងៃរបស់ខ្លួនជាប់ជាប្រចាំ បើសិនជាមានចេញរោគសញ្ញាសង្ស័យណាមួយ សូមប្រញាប់រាយការណ៍ជូនដល់មេភូមិ មេឃុំ ឬអាជ្ញាធរមានសមត្ថកិច្ច ដែលនៅប្រចាំការ ដើម្បីបញ្ជូនមន្រ្ដីសុខាភិបាលធ្វើការរៀបចំតេស្ដយកសំណាកភ្លាមៗ ។

ឯកឧត្តម បានបន្តណែនាំដល់ប្រជាពលរដ្ឋដែលកំពុងបិទខ្ទប់នេះ កុំលួចចេញក្រៅ នៅពេលដែលអាជ្ញាធរមិននៅ ការដែលធ្វើបែបនេះគឺជាចេតនាបង្កភាពវឹកវរកាន់តែខ្លាំង ព្រោះអ្នកជាប់បិទខ្ទប់ទាំងអស់ ជាអ្នកដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ។ ដូច្នេះយើងមិនទាន់ដឹងថាអ្នកណាកើតអីនៅឡើយទេ ដូចនេះសូមបន្តការឃុំខ្លួនឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងធ្វើអនាម័យផ្ទាល់ខ្លួនជាប់ជានិច្ច ដោយការពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ និងទឹកអាល់កុល ឬជែល ព្រមទាំងហូបស្អាតជានិច្ច ។

ឯកឧត្តម អភិបាលខេត្ត ក៏បានដឹកនាំគណៈប្រតិភូ ពិនិត្យស្ថានភាពជាក់ស្ដែង និង សួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់សម្ដេចក្រឡាហោម សខេង និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ និង មន្រ្ដីកងកម្លាំងប្រដាប់អាវុធ មន្រ្ដីសុខាភិបាល ដែលនៅប្រចាំនៅព្រំប្រទល់បាត់ដំបង-ពោធិ៍សាត់ ផងដែរ ៕

 (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages