អភិបាលខេត្តកណ្តាល ចុះពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដល់ក្មេងជំទង់អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នៅស្រុកមុខកំពូល - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តកណ្តាល ចុះពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដល់ក្មេងជំទង់អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នៅស្រុកមុខកំពូល

 


 កណ្តាល: ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅរសៀលថ្ងៃ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិ បាលខេត្តកណ្តាល បាទបានដឹកនាំក្រុមការងារចុះពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងការ ពារជំងឺកូវីដ-១៩ ជូនដល់កុមារ និង ក្មេងជំទង់អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុក មុខកំពូលខេត្តកណ្តាល ។

ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានគោរព និងថ្លែងអរគុណចំពោះសម្តេចតេជោ អរគុណសន្តិភាព ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបបានផ្តល់ឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និង ក្មេងជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំនៅពេលនេះ ដើម្បីបង្កើនភាពស៊ាំពេញលេញ ក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល នឹងឈានទៅបញ្ឈប់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅពេលខាងមុខនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្តាល ក៏បានជូនពរក្មួយៗ មានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា និង ជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ នៅពេលអនាគតខាងមុខ៕

 (ប្រភព:រដ្ឋបាលខេត្តកណ្តាល)

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages