អភិបាលខេត្តតាកែវក្រើនរំលឹកទៅដល់អតីតយុទ្ធជនដែលចាក់វ៉ាក់សាំងដូសទី៣រួច សូមបន្តចូលរួមអនុវត្តវិធានការសុខាភិបាលនិង៣កុំ៣ការពារឱ្យបានត្រឹមត្រូវ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តតាកែវក្រើនរំលឹកទៅដល់អតីតយុទ្ធជនដែលចាក់វ៉ាក់សាំងដូសទី៣រួច សូមបន្តចូលរួមអនុវត្តវិធានការសុខាភិបាលនិង៣កុំ៣ការពារឱ្យបានត្រឹមត្រូវ


តាកែវ៖អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំនិងក្រើនរំលឹកទៅដល់អតីតយុទ្ធជននិងក្រុមគ្រួសារដែលបានមកចាក់វ៉ាក់សាំងដូសទី៣ ជាដូសជំរុញ សូមបន្តប្រកាន់ភ្ជាប់អនាម័យ ពិសេសអនុវត្តវិធានការសុខាភិបាល និងអនុវត្ត៣កុំ៣ការពារឱ្យបានត្រឹមត្រូវជាទីបំផុត។

ថ្លែងនៅក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងប្រភេទ AstraZeneca ដូសទី៣ជាដូសជំរុញ ទៅដល់បងប្អូនអតីតយុទ្ធជននៅទីបញ្ជាការដ្ឋានតំបន់ប្រតិបតិ្តការសឹករងខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី ១៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ៣ការពារឱ្យបានត្រឹមត្រូវ វានឹងអាចជួយកាត់បន្ថយការចម្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍របស់យើង ដូច្នោះសូមបងប្អូនទាំងអស់កុំភ្លេចការពារខ្លួនអ្នក និងមានអនាម័យគ្រប់ពេលវេលា ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកតែងតែខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ពិសេសខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ឱ្យបានគ្រប់ចំនួនរហូតចាក់ដល់កុមារអាយុចាប់ពី១២ឆ្នាំឡើងទៅ ហើយក្នុងនោះក៏សម្រេចអនុញ្ញាតអោយចាក់វ៉ាក់សាំងប្រភេទ AstraZeneca ដូសទី៣ជាដូសជំរុញ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ពិសេសមេរោគបំលែងខ្លួនថ្មីប្រភេទដែលតា ។

ឯកឧត្តមអភិបាលខេត្ត អ៊ូច ភា ក៏បានបន្ថែមទៀតថា ថ្មីៗនេះជំងឺកូវីដ១៩បំលែងខ្លួនថ្មីប្រភេទដែលតាកំពុងតែមានវត្តមាននៅក្នុងសហគន៍របស់យើងហើយ សូមបងប្អូនទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយយកចឹត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួនតាមរយៈអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវបន្តពាក់ម៉ាស់ លាងដៃនិងអាកុលអោយបានញិកញាប់ រក្សាគម្លាត ព្រោះបើយើងមិនការពារទេ ជំងឺកូវីដ១៩នឹងបន្តឆ្លងរីករាលដាលតទៅទៀតជាក់ជាពុំខាន។

គួរបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ នេះ បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ AstraZeneca ជូនដល់កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការនិងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀតនៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តតាកែវ 

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages