ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីក្រើនរម្លឹក ពញ្ញាក់ស្មារតី និងការបង្កើនជំរុញការចូលរួមរបស់បុគ្គល គ្រួសារ និង សហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និង សេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តន៍វិធានការចាំបាច់នានា ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សន្និសីទសារព័ត៌មាននេះ រៀបចំដោយអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និង ទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ហើយក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ៕
(ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)
No comments:
Post a Comment