ខេត្តព្រះវិហារ បើកយុទ្ធនាការផ្សព្វផ្សាយពីវិធានការទប់ ស្កាត់កូវីដ-១៩តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

ខេត្តព្រះវិហារ បើកយុទ្ធនាការផ្សព្វផ្សាយពីវិធានការទប់ ស្កាត់កូវីដ-១៩តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា


ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះ វិហារ ដែលមានមន្ទីរសុខាភិ បាលជាសេនាធិការ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១នេះ បានប្រារព្ធពិធីហែក្បួនរថយន្តយុទ្ធនាការជាតិស្តីពីជម្ងឺកូវីដ-១៩ ក្រោមប្រធានបទ "រួមគ្នាទទួលខុស ត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត សេវាឯកជន និងដៃគូអភិវឌ្ឍន៍នានា ។

យុទ្ធនាការនេះ រៀបចំឡើងដើម្បីទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេស វីរុសបំប្លែងខ្លួនថ្មីប្រភេទ Delta កំពុងឆ្លងរាលដាលក្នុងសហគមន៍របស់កម្ពុជាយើង ហើយវាមានល្បឿនឆ្លងលឿន និងគ្រោះថ្នាក់ធ្ងន់ធ្ងរ គួរឱ្យព្រួយបារម្ភ ។

គួររំឭកថា ថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសេចក្តីណែនាំដល់អភិបាល ខេត្ត-រាជធានី អនុវត្តយុទ្ធនា ការជាតិស្តីពីជម្ងឺកូវីដ-១៩ ក្រោមប្រធានបទ« រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ក្នុងគោលបំណង គឺដើម្បីលើក កម្ពស់តម្លៃសង្គម និងសាមគ្គី ភាពសង្គម ក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់ប្រជា ពលរដ្ឋឱ្យយល់ដឹងអំពីគ្រោះ ថ្នាក់នៃវីរុសកូវីដ-១៩ និងដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជន អាជ្ញាធរមូល ដ្ឋាន រួមគ្នាទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីភាពដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ៕

 ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ


No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages