ព្រះវិហារ៖ លោកស្រីប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំមន្ដ្រីរាជការ នាំយកសម្ភារដ៏ថ្លៃថ្លារបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅរៀបចំធ្វើពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅវត្តព្រះច័ន្ទវង្សាសូរិយាវង្ស (ហៅវត្តថ្ម៣ដុំ) លើខ្នងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រីរាជការអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
ពិធីអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយគ្រឿងសក្ការបូជាជាច្រើនមុខនាពេលនេះ ធ្វើឡើងដើម្បីឧទ្ទិសដល់បារមីលោកឪសួងអ្នកសច្ចំភ្នំត្បែង និងឧទ្ទិសដល់បារមី វត្ថុស័ក្ដិសិទ្ធទាំងអស់ដែលគង់នៅខ្នងភ្នំត្បែងមានជ័យ និងបារមីអារុក្ខអារក្ស អ្នកតាគ្រប់ទិសទី និងទេវតាគង់ថែរក្សានៅតាមប្រាង្គប្រាសាទ នានានៅលើទឹកដីដ៏ស័ក្តិសិទ្ធិ សូមប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ និងជួយឲ្យប្រទេសជាតិចៀសផុតពីរោគភ័យទាំងពួង ពិសេសជំងឺកូវីដ១៩ ព្រមទាំងឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនដល់បុព្វការីជនមានយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិឲ្យឆ្លងផុតពីភពខ្មៅងងិត និងសង្គ្រាមរ៉ាំរ៉ៃអស់កាលជាយូរឆ្នាំ រហូតធ្វើឲ្យប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរហូតមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ៕








No comments:
Post a Comment