សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរពង្រឹងការចេញចូលរបស់ប្រជាពលរដ្ឋតាមខ្សែបន្ទាត់ព្រំដែន - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរពង្រឹងការចេញចូលរបស់ប្រជាពលរដ្ឋតាមខ្សែបន្ទាត់ព្រំដែន

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យការចេញចូលរបស់ប្រជាពលរដ្ឋតាមខ្សែបន្ទាត់ព្រំដែនពិសេសព្រំដែនកម្ពុជា ថៃ ដើម្បីចៀសវាងការឆ្លងមេរោគកូវីដ១-៩បំប្លែងថ្មីចូលក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយមន្ត្រីរដ្ឋាភិបាល ដោយមានការផ្សាយបន្តផ្ទាល់ នៅថ្ងៃទី១ កក្កដា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បង្កើនការត្រួតពិនិត្យ និងការធ្វើចត្តាឡីស័កនៅតាមខ្សែបន្ទាត់ព្រំដែនរបស់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវី១៩ និងជំងឺកូវីត១៩បំប្លែងថ្មី ចូលមកក្នុងប្រទេសកម្ពុជា។

ការពង្រឹងវិធានការត្រួតពិនិត្យនេះ គឺដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋពីការឆ្លងវីរុសបំប្លែងថ្មី ដ៏កាចសាហាវនេះ ខណៈដែលប្រទេសថៃកំពុងផ្ទុះវីរុសបំប្លែងថ្មី «ដែលតា» ខ្លាំង ហើយពលករខ្មែរនៅថៃជាច្រើនបានវិលត្រឡប់ចូលកម្ពុជាវិញជាបន្តបន្ទាប់ដែលជាហានិភ័យខ្ពស់ក្នុងនាំចូលនូវជំងឺកូវីដ-១៩ បំប្លែងថ្មីនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាជ្ញាធរនៅតាមច្រកព្រំដែនកម្ពុជា ថៃ ត្រូវធ្វើការពិនិត្យឱ្យបានខ្ជាប់ខ្ជួនរាល់ពលរដ្ឋចូលមកប្រទេសកម្ពុជាពិសេសធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដើម្បីប្រាកដថា ពលរដ្ឋទាំងអស់នោះមិនមានផ្ទុកជំងឺកូវីដ១៩ពិសេសកូវីដបំប្លែងថ្មី ។ ត្រូវទាក់ទងទៅអាជ្ញាធរថៃ ដើម្បីសម្របសម្រួលឱ្យពលរដ្ឋខ្មែរ ដែលទៅធ្វើការ និងរស់នៅទីនោះ កុំទាន់សម្រុកមកកម្ពុជា ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩ បំប្លែងថ្មីទាំងអស់គ្នា។

សំឡេង៖« អ្វីជាកង្វល់ធំ សំខាន់សម្រាប់យើង គឺព្រំដែនកម្ពុជា ថៃ ដែលបញ្ហាសំខាន់ មិនមែនជនជាតិថៃមកកម្ពុជានោះទេ គឺកម្មករកម្ពុជាយើង ដែលទៅធ្វើការនៅប្រទេសថៃនោះ គឺភ័យខ្លាច ត្រឡប់ចូលកម្ពុជាវិញ អស់ការងារធ្វើត្រឡប់ចូលកម្ពុជាវិញ ដែលមុននេះយើងឲ្យធ្វើចត្តាឡីស័កនៅតាមព្រំដែន ប៉ុន្តែក្រោយមក យើងបានឲ្យធ្វើការធវាស់កម្តៅ ធ្វើការពិនិត្យ រួចហើយយើងដឹកជញ្ជូនមកធ្វើចត្តាឡីស័កខាងក្នុង ប៉ុន្តែរយៈពេលចុងក្រោយនេះ យើងមិនអនុញ្ញាតឲ្យមកធ្វើ ចត្តាឡីស័កខាងក្នុងនោះទេ ត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែនទាំងអស់ ដើម្បីពង្រឹងការទប់ស្កាត់វីរុសកូវីដ១៩បំប្លែងថ្មីចូលមកក្នុង ប្រទេសកម្ពុជា»៕

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages