កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីសំណេះសំណាល និងផ្សព្វផ្សាយប្រវត្តិគណបក្សប្រជាជនកម្ពុជាខួបលើកទី៧០ (២៨ ខែមិថុនា ឆ្នាំ១៩៥១-២៨ ខែមិថុនា ឆ្នាំ២០២១) ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តមលោកជំទាវសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ប្រធាន អនុប្រធានសាខាគណបក្សប្រជាជនកម្ពុជា មន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ គេហទំព័រ និសិត្សខ្មែរ
No comments:
Post a Comment