ខេត្ត ព្រះវិហារ ៖ លោកអធិការនគរបាលស្រុកត្បែងមានជ័យបានឃាត់ខ្លួនលោក គីម គឹមឡាយ ជាថ្មីម្តងទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនមក ស្នងការនគរបាលខេត្តព្រះវិហារ តាមចំណាត់ ការ លោកស្នងការ ធ្វេីឡេីងក្រោយ ពេលមានការរិះគន់នៅលេីបណ្តាញ ទំនាក់ទំ នង សង្គម ។
លោក គីម គឹមឡាយ បម្រើ ការងារ នៅ សារព័ត៌ មាន ដេលីញូ ហេីយត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យឃាត់ខ្លួន ក្រោយ ពិនិត្យ រកឃេីញអាវុធកែច្នៃមួយដេីមរក្សាទុកនៅក្នុងរថយន្ត Lusus RX 300 ពណ៍ស របស់លោក កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២១ ។ ប៉ុន្តែ លោក គីម គឹមឡាយ បានប្រាប់ សមត្ថកិច្ច ថា អាវុធ នោះគឺខូចគុណភាព លោកសុំពីគេ ដេីម្បី យកទៅ ប្រគល់អោយ នគរបាល ហេីយក៏ត្រូវ បានអនុគ្រោះផុតពីការចោទប្រកាន់ ។
ដោយសារតែការអនុគ្រោះនេះហេីយ ទេីបមានសាររិះគន់សរសេរបង្ហោះនៅ លេីបណ្តាញ ទំនាក់ទំនង សង្គម ហ្វេសបុក លេីចំណាត់ការរបស់សមត្ថកិច្ចនគរបាលស្រុកត្បែង ធ្វេីអោយ ថ្នាក់ ដឹក នាំ យល់ច្រឡំ រហូតស្តីបន្ទោសលោកអធិការ យល់ ញាតិ ឃ្លាតច្បាប់ ។ ទីបំផុតសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យបានឃាត់ខ្លួនលោក គីម គឹមឡាយជាថ្មីម្តងទៀត ដើម្បីកសាងសុំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តព្រះវិហារ ចាត់ការទៅតាមនិតិវិធីបន្តទៀត ។
លោកវិរសេនិយ៍ឯក រិទ្ឋ សូណា អធិការ នគរបាលស្រុកត្បែងមានជយ័បានអោយ ដឹងថា នៅក្នុងស្រុកត្បែងមានជ័យ អាវុធច្នៃរាប់សិបដើម ត្រូវបានសមត្ថកិច្ចរបស់លោកដកហូតបាន ពី អ្នកកាន់កាប់ ត្រឹមធ្វេីការអប់រំ ។
មានការលេីកឡេីងថា ត្រឹមខ្លួន ជាអ្នក កាសែត មិនគួរមាន សិទ្ធិ កាន់កាប់ ឬប្រេី ប្រាស់អាវុធឡេីយ ព្រោះល្មេីសផ្ទុយនឹង ច្បាប់ដែលចែងក្នុង ព្រះរាជាណាចក្រ កម្ពុជា ។
ទោះយ៉ាងណា នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១នេះ លោក គីម គឹម
ឡាយ ត្រូវបានចាត់បញ្ជូនមកស្នងការនគរបាលខេត្ត អាចរួចផុតពីការចោទប្រកាន់ផ្លូវច្បាប់បានឬយ៉ាងណាទេ ៕,វណ្ណៈ
No comments:
Post a Comment