ខេត្តកំពង់ចាម ៖ បច្ចុប្បន្ន ស្ថានភាពចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នៅតែមិនចុះ ថមថយនៅឡេីយទេ ដែលជាក្តីកង្វល់ ប្រមុខរាជ រដ្ឋាភិបាល ត្រូវជួបដោះស្រាយ ដាក់ផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ជូន ប្រជាជន ទូទាំង ប្រទេស គ្រប់ៗគ្នា ។
ជាក់ស្ដែង នៅព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអេឡិក ត្រូនិក (Zoom Meeting)ស្តីអំពីការត្រៀម និងដាក់ផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក នាយ ឧត្តម សេនីយ៍ ឥត សា រ៉ាត់ អគ្គ មេ បញ្ជា ការ រង និងជា នាយ សេនា ធិការ ចម្រុះ នៃ កងយោធពល ខេមរ ភូមិន្ទ និងមានការអញ្ជេីញចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក លោកស្រី អភិបាលរងខេត្ត លោកនាយក រដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលស្រុក និងសមាជិក សមាជិកា ជាច្រេីននាក់ផ្សេងទៀត ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបាន ចូុល រួមផ្តល់ មតិក្នុងកិច្ចប្រជុំនេះថា ជាទូ ទៅរយៈ ពេលនៃការបង្កវីរុស របស់កូវីដ-១៩ អាចមានចន្លោះពី ៤ ទៅ ៥ ថ្ងៃ ទើបចេញរោគសញ្ញា ប៉ុន្តែ ការវិវត្តចុងក្រោយ នៃមេរោគកូវីដ១៩នេះ គឺមិនបង្ហាញអាការ រោគសញ្ញាសម្គាល់ឡេីយ ក្នុងអំឡុង ពេលនេះ អ្នកជំងឺមួយចំនួនធំច្រើនតែច្រឡំថាខ្លួនមានជំងឺផ្ដាសាយ ទៅវិញ ។
លោកសូមផ្តាំផ្ញេី សូមមានការប្រុងប្រយ័ត្ន ក៏ដូចជាតាមដានសុខភាពឱ្យបានដិតដល់ ហើយប្រសិនណា សង្កេតឃើញមានរោគសញ្ញាខុសប្លែកប្រក្រតី សូមប្រញាប់ទៅតេស្តរកមេរោគឱ្យទាន់ពេលវេលា ៕,វណ្ណៈ
No comments:
Post a Comment