កណ្តាល៖ អគ្គនាយកក្រុមហ៊ុន អ៉ីស្ដ អេស៊ាន ជាយ័ន រៀលអ៉ីស្ទេត ឯ.ក បានជូនរដ្ឋបាលខេត្តកណ្ដាលសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានអញ្ជើញជួបសំណេះសំណាល-បានទទួលអំណោយជាម៉ាសចំនួន២ម៉ឺនបន្ទះ និងកញ្ចប់សុខភាព Jovan ចំនួន៤០កញ្ចប់ ពីលោក KONG J គ្រប់គ្រងអគ្គនាយកក្រុមហ៊ុន អ៉ីស្ដ អេស៊ាន ជាយ័ន រៀលអ៉ីស្ទេត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តកណ្ដាល តាមរយៈការផ្ដល់អំណោយ ជាម៉ាស និងកញ្ចប់សុខភាព ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលសកម្មភាពនេះ ប្រកបដោយទឹកចិត្តសប្បុរស និងសទ្ធាជ្រះថ្លា៕Post Top Ad
Your Ad Spot
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញជួបសំណេះសំណាល និងបានទទួលអំណោយមនុស្សធម៌!!
Tags
ព័ត៌មានជាតិ#
Share This
About www.chhuonveananews.com
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
ADS
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment