រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យការដ្ឋានដំណើរការសាង សង់អគារថ្មីនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង អគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ថ្មី - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យការដ្ឋានដំណើរការសាង សង់អគារថ្មីនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង អគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ថ្មី

នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសពាក់ពន្ធ័ បានអញ្ជើញពិនិត្យការដ្ឋានដំណើរការសាង សង់អគារថ្មីនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង អគារអគ្គនាយកដ្ឋាន ទីភ្នាក់ ងារសារព័ត៌មានកម្ពុជាAKP ថ្មី រួមជាមួយបន្ទប់សាលប្រជុំធំ បន្ទប់ប្រជុំតូចៗ និងបន្ទប់ការងារ សំខាន់ៗមួយចំនួនទៀតនៅក្នុងអគារថ្មីនេះ ដែលមានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងព័ត៌មាន តាមបណ្តោយផ្លូវ មុន្នីវង្ស សង្កាត់ស្រះចកខណ្ឌដូនពេញ

​គួររំលឹកដែថា អគារ អគ្គនាយកដ្ឋានទាំង ២ នេះ ត្រូវបានរៀបចំធ្វើ ពិធីក្រុងពលី ចាប់ពី ដំណើរការ បើកការដ្ឋានសាងសង់ កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៩ ។ បើតាមការបញ្ជាក់ របស់គណៈកម្មការសាងសង់បានអោយដឹងថា  អគារថ្មីនេះ មានកំពស់ ១៤ ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារ ជាង ៣០០ បន្ទប់ ។ អាគារ នេះ សាង សង់ដោយ ក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមីនគ្រុម សហការ ជាមួយក្រុមហ៊ុន BELLETONE ប្រទេសចិន ដោយគ្រោង ហើយរួចរាល់ រយះពេល ២៤ ខែ តែគិតមកដល់ពេលនេះ សម្រេចបានរួច ក្នុងការសាងសង់បានកម្ពស់ ១៤ ជាន់ហើយ ។

បើតាមការ បញ្ជាក់ មេការសំណង់បានអោយដឹងថា ដំណើរការសាង់សង់មកដល់ ពេលនេះសម្រេចរួចរាល់បានប្រមាណជាង ៧០ ភាគរយ ហើយ ដែលក្នុងគម្រោងអោយបាន រួចរាល់នៅដើមឆ្នាំ ២០២២ ខាង មុខនេះ។

គួរបញ្ជាក់ដែរថា ទីតាំងសម្រាប់ការ សាងសង់អគារថ្មីនាពេលនេះ គឺពីមុនជាអគារ អគ្គ នាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៏ នៃក្រសួង ព័ត៌មាន ប៉ុន្តែដោយសារអគារនេះ មានភាព ចង្អៀត និងចាស់ទៅហើយនោះ ទើបថ្នាក់ដឹកនាំក្រសួង ព័ត៌មាន ស្នើសុំទៅប្រមុខរាជរដ្ឋា កសាងអគារថ្មី ដើម្បីអោយថ្នាក់ដឹកនាំ មន្រ្តីរាជការ មានកន្លែងបំពេញការងារថ្មី ស្អាតសមរម្យ ជាងមុន ហើយជាផ្នែកមួយក្នុងការចូលរួមពង្រឹងប្រសិទ្ធភាពការងារ បានកាន់តែល្អ ប្រសើរ ជាងមុនបន្ថែមទៀត ។

បច្ចុប្បន្ននៅក្នុងបរិវេណក្រសួងព័ត៌មាន មានអគារធំ គឺ ទីស្តី ការក្រសួង មួយ អគារ អគ្គនាយកដ្ឋាន ទូរទស្សន៏ជាតិកម្ពុជា អគារអគ្គនាយកដ្ឋាន ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP អគារ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចំណុះអោយក្រសួង ព័ត៌មាន។

សម្រាប់អគារកំពុងដំណើរការសាងសង់នេះគឺសម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គ នាយកដ្នានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង អគ្គនាយកដា្ឋនព័ត៌មាននិងសោតទស្សន៏ បំពេញកិច្ចការងារតាមជំនាញនីមួយៗ ។ ជាមួយនិងអគារថ្មីនេះ ក៏មាន បន្ទប់សាលប្រជុំធំ រួមទាំងបន្ទប់សំខាន់ៗជាច្រើនទៀត ដែលបំរើអោយការងារ ព័ត៌មាន និង សោតទស្សន៏ ព្រម ទាំងបង្ករភាពងាយស្រួលដល់សាធារណ:ជនខាងក្រៅ ការមកធ្វើទំនាក់ទំនងការងារបាន ដោយ ងាយស្រួល និងឆាប់រហ័សជាងមុន។

នៅក្នុងឱកាសចុះពិនិត្យផ្ទាល់នោះ ឯ ឧ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកទឹក ចិត្ត ដល់ក្រុមការងារសាងសង់ទាំង អស់ក្នុងការធ្វើយ៉ាងណា ប្រឹងប្រែងកសាងអគារថ្មីទាំង២ អគ្គនាយកដ្ឋានចំណុះអោយ ក្រសួង ព័ត៌មាន មានលក្ខណ:អោយស្រមតាមបទដ្ឋានស្តង់ ដានបទដ្ឋានបច្ចេកទេស នៃ សំណង់អគារ អោយបាន ត្រឹមត្រូវរឹងមាំ ដើម្បីប្រើបាស់បានយូរ អង្វែង។

        បន្ទាប់ពីអគារនេះសាងសង់ហើយរួចរាល់ នឹងធ្វើអោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ អគ្គនាយកដ្ឋានទី ភ្នាក់ងារសារ ព័ត៌មានកម្ពុជា  មានអគារថ្មី មួយទៀតសម្រាប់ បំពេញកិច្ចការងារទៅតាមផ្នែក តាមជំនាញ នីមួយៗកាន់តែ ល្អ ព្រោះថាពី១ថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ច ការងារ ជាច្រើន ដែល ត្រូវបំពេញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណា អោយវិស័យព៏ត៌មាន និង សោត ទស្សន៏ កាន់តែរីកចម្រើន ស្របតាមការវិវត្តន៏ នៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងស្រប តាម ទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន ៕ ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages